ភ្នំពេញ៖ នាពេលថ្មីៗនេះ​ មានអគ្គិភ័យមួយបានឆាបឆេះ នៅ ក្នុងខណ្ឌសែនសុខ ដែលបង្កការភ្ញាក់ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋ និងរួមទាំងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ។

ដោយឡែក ចំពោះព័ត៌មានបឋម គឺខណៈពេលព្រឹកមិញនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះ​ផ្ទះ មួយកន្លែង ដែលស្ថិតនៅ សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ នាវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍​ផងដែរ​៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

សូមចូលទស្សនារូបភាពខាងក្រោម៖

ផ្ទះដែលអគ្គិភ័យឆាបឆេះ
ការបាញ់ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]