រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានវេបសាយមួយដែលមានឈ្មោះថា Touropia បានធ្វើការចុះផ្សាយពីអត្ថបទមួយដែលមានចំណងជើងថា 10 Most Famous Temples in Asia ក្នុងនោះ គេហទំព័រនេះ បានជ្រើសរើសឱ្យចំណាត់ថ្នាក់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប្រាសាទដែលមានភាពល្បីល្បាញជាងគេបំផុត ដោយឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រាសាទទាំងអស់នៅក្នុងប្រទេសក្នុងទ្វីបអាស៊ី។

ប្រាសាទអង្គរវត្ត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេហទំព័រនេះ បានលើកឡើងដូច្នេះថា៖ គ្មានទ្វីបណាមួយនៅលើភពផែនដី មានប្រាង្គប្រាសាទច្រើនដូចអាស៊ីនោះទេ។ នេះប្រហែលជាមិនគួរឱ្យភ្ញាក់ផ្អើលទេ ព្រោះថា តំបន់អាស៊ីជាកន្លែងកំណើតនៃសាសនាសំខាន់ៗរបស់ពិភពលោក ក៏ដូចជាជំនឿជាច្រើនទៀត ក្នុងនោះមាន ព្រះពុទ្ធសាសនា ហិណ្ឌូ សាសនាចេន សាសនាស៊ីក និងសាសនាតាវ និងសាសានាផ្សេងទៀត ដែលជាគឺជាការបំផុសគំនិតសម្រាប់ប្រាសាទល្បីៗមួយចំនួននៅលើពិភពលោក។

ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត

ក្នុងនោះ ផ្អែកតាមការវាយតម្លៃរបស់គេហទំព័រ Touropia នេះ បានបញ្ជាក់ថា បន្ទាប់ពីប្រាសាទអង្គរវត្តឈរនៅ លេខរៀងទី១ ចំណាត់ថ្នាក់លេខ២ គឺប្រាសាទ Borobudur, ៣. ប្រាសាទ Baalbek , ៤. ប្រាសាទ Harmandir Sahib, ៥. ប្រាសាទ Golden Pavilion, ៦. ប្រាសាទ Temple of Heaven,​ ៧. ប្រាសាទ Temple of the Emerald Buddha, ៨. ប្រាសាទ Taktsang Dzong, ៩. ប្រាសាទ Ranakpur Temple, ១០. ប្រាសាទ Lotus Temple ។

ទន្ទឹមនោះ ជុំវិញរឿងនេះដែរ ក្រសួងទេសចរណ៍ ក៏បង្ហាញពីការត្រេកអរសាទរចំពោះចំណាត់ថ្នាក់ដែលប្រាសាទអង្គរវត្តកម្ពុជា ទទួលបានឈ្មោះជាប្រាសាទដែលមានល្បីល្បាញបំផុត ក្នុងតំបន់អាស៊ី។

ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]