ថៃ៖ អាចនិយាយបានថា រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ ទោះបីជាធ្លាប់ស្រលាញ់គ្នាខ្លាំង ធ្លាប់រួមសុខទុក្ខជាមួយគ្នាច្រើនឆ្នាំយ៉ាងណាក៏ដោយ បើសិនជាមានអ្នកណាមួយធ្វើឲ្យល្អក់កករក្នុងទំនាក់ទំនងនោះហើយ ពិតជាពិបាកណាស់ដែលត្រូវដើរផ្លូវរួមគ្នាបន្តទៀត ពោលគឺមានតែចំណុចបញ្ចប់ហើយបែកបាក់ប៉ុណ្ណោះ។
ជាក់ស្ដែង ងាកមកនិយាយពីចំណងស្នេហ៍របស់តារាថៃប៉ុន្មានគូខាងក្រោមនេះវិញ យើងឃើញថា កាលពីមុនពួកគេសុទ្ធតែជាគូស្នេហ៍តារាដែលមហាជនក៏ដូចជាអ្នកគាំទ្រលួចសរសើរនិងប៉ងប្រាថ្នាចង់បានដូចពួកគេផងដែរ ព្រោះគ្រប់សកម្មភាពនៃជីវិតគូរបស់ពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមជាញឹកញាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទោះបីជាធ្លាប់ស្រលាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយ ពេលវេលាក្រោយមក តារាក្នុងដួងចិត្តមហាជនទាំងនេះ ស្រាប់តែសម្រេចចិត្តចែកផ្លូវស្នេហ៍ជាមួយដៃគូ ដែលខំស្រលាញ់គ្នាមកជាង ១០ឆ្នាំ ដោយបន្សល់ត្រឹមការចងចាំ ប្ដូរឈ្មោះពីសង្សារមកជាការរាប់អានគ្នាវិញ ព្រោះតែហេតុផលនៅ មិនចុះសម្រុងគ្នា ដែលធ្វើឲ្យហ្វេនៗសោកស្ដាយជំនួសស្ទើរយំបោកខ្លួន៕
តារាទាំងនោះ មានដូចខាងក្រោម៖
១.Mario Maurer និង Gubgib
ពួកគេបានចាប់ផ្ដើមណាត់ជួបគ្នាតាំងពីឆ្នាំ ២០០៣ និងបញ្ចប់ទៅ វិញដោយការបែកបាក់រកអ្នកថ្មីរៀនខ្លួននៅ ឆ្នាំ ២០១៣។
២.Taew Natapohn និង Arch Ton
ពួកគេបានផ្ដើមទាក់ទងគ្នាក្នុងឆ្នាំ ២០០៨ និងបានបញ្ចប់ស្នេហាដ៏យូរអង្វែងរបស់គេនៅ ពាក់កណ្ដាលឆ្នាំ ២០២០។
៣.Bella Ranee និង Weir Sukollawat
អ្នកទាំងពីរបានស្រលាញ់គ្នាក្នុងឆ្នាំ ២០១៣ និងបានបញ្ចប់រាល់ទំនាក់ទំនងទាំងអស់កាលចុងខែវិច្ឆិកា ២០២១ ថ្មីៗនេះ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]