កំពង់ស្ពឺ៖ យោងតាមគេហទំព័រ នគរបាលជាតិ បានឱ្យដឹងកាលពីថ្ងៃមិញថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១និង០៥នាទី មានហេតុការណ៍អគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ស្ថិតនៅចំណុចភូមិចំការបុស្ស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងហេតុការអគ្គិភ័យនេះ សមត្ថកិច្ច បានអោយដឹងថា ផ្ទះដែលត្រូវភ្លើងឆេះនោះទី១ ម្ចាស់ឈ្មោះ ស សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តោការខូចខាត និងឆេះផ្ទះអស់ចំនួន ០១ខ្នងផ្ទះខ្ពស់ធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ៦×៨ ជញ្ជាំងក្ដារ ផ្ទះបាយសង្ក័សី ទំហំ ៦×៦ ឆេះអស់ទាំងស្រុង ឆេះ ពូក១ គ្រែ ១ និងសម្ភារមួយចំនួន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានរៀលឆាបទៅឆេះផ្ទះទី២ ម្ចាស់ឈ្មោះ ស ពៅ ភេទប្រុស អាយុ២៧ឆ្នាំ ប្រពន្ធឈ្មោះ សុខ ស្រីមុំ អាយុ២៧ឆ្នាំរស់នៅភូមិឃុំកើតខាងលើ បណ្តាលអោយការខូចខាត និងឆេះអស់ផ្ទះចំនួន ០១ខ្នង ផ្ទះខ្ពស់ធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ ៦×៨ ឆេះអស់ទាំងស្រុង ឆេះ ទូរឈើ១ គ្រែ២ ទូរទឹកកក២ និងសម្ភារមួយចំនួន។ ករណីខាងលើនេះមិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ។ មូលហេតុបណ្ដាលមកពីឈ្មោះ ស សុវណ្ណ ជាម្ចាស់ផ្ទះ ដុតផ្ទះខ្លួនឯង។
កិច្ចប្រតិបត្តិការ របស់កងកម្លាំងជំនាញខេត្ត និងស្រុកជួយអន្តរាគមន៍ ករណីលើនេះ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង រថយន្ដស្រុកសំរោងទង ០១គ្រឿង និងរថយន្ដខេត្ត ០២គ្រឿង ប្រើប្រាស់ទឹកអស់រថយន្ត ០៤ រថយន្ត ។ ចំពោះជនបង្ករឈ្មោះ ស សុវណ្ណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]