រាជធានីភ្នំពេញ៖ ជឿជាក់ថាមហាជនមួយចំនួនធំ ប្រាកដស្គាល់រួចមកហើយតារាសម្តែងប្រុសដ៏ល្បី លោក Raymond Lam ដែលទស្សនិកជនខ្មែរជាទូទៅ ធ្លាប់បានឃើញនិងទស្សនាខ្សែភាពយន្តហុងកុងទូរទស្សន៍ TVB។
កាលពីពេលថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម មានការឈូរឆរផ្ទុះការភ្ញាក់ផ្អើល និងជជែកវែកញែកភ្លូកទឹកភ្លូកដី ក្រោយពីបានឃើញរូបមួយសន្លឹករបស់តារាសម្តែងដ៏ល្បីរបស់ហុងកុង លោក Raymond Lam មានការស្លៀកពាក់និងរូបរាងដូចគ្នាបេះបិតទៅនឹងលោកគ្រូ ប៊ុន ផាក ដែលមហាជនគ្រប់គ្នាស្គាល់ថា ជាលោកគ្រូជោគជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទន្ទឹងនោះដែរ មានមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម គ្រាន់តែក្រឡេកឃើញដំបូងភ្លាម នាំគ្នាលាន់មាត់ថា ច្រឡំថា លោកគ្រូ ប៊ុន ផាក សឹងគ្រប់ៗគ្នា។ ជាមួយគ្នានេះ មានការជជែកប្រៀបធៀបនិងមតិជាច្រើនបានលើកឡើងថា តារាសម្តែងហុងកុង Raymond Lam មានការតុបតែងខ្លួនស្រដៀងនឹងលោកគ្រូ ប៊ុន ផាកតែម្តង។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]