កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១១ ខែធ្នូ ខាងផលិតកម្ម YG បានបញ្ចេញនូវរូបថតនៅពីក្រោយឆាកថតទស្សនាវដ្ដី របស់ តារាចម្រៀងស្រី Jisoo សមាជិកក្រុម BLACKPINK ហើយភ្លាមៗ​នោះ រូបថត​ប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ ​បាន​ធ្វើ​ឲ្យ​ផ្ទុះការចាប់អារម្មណ៍សាជាថ្មី ពេញ​បណ្ដាញ​សង្គម​។

នៅក្នុងនោះ បើទោះបីជា តារាស្រី Jisoo លេងខ្លួនក្នុងឈុតធម្មតាក៏ដោយ តែនាង បានបង្ហាញពីសម្រស់ដ៏ស្រស់សោភា ជាមួយនឹងទឹកមុខមានមន្ត្ដស្នេហ៍ និងទាក់ទាញជាទីបំផុត ដែលអាចធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែត រំជើបរំជួល ដោយសារតែកម្រិតសម្រស់របស់នាង តាំងពីទម្រង់មុខ រហូតដល់រូបរាងកាយ ពិតជាមុតស្រួចលេចធ្លោ សឹងតែធ្វើឲ្យអ្នកទស្សនាធ្លាក់ក្នុងអន្លងស្នេហ៍បាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តាំង​ពី​បង្ហាញ​ខ្លួន​ដំបូង​មក សម្រស់​ដ៏​ស្រស់​ស្អាត និង​គួរ​ឱ្យ​ស្រឡាញ់​របស់ Jisoo បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ជា​ខ្លាំង ដែលធ្វើឲ្យទស្សនិកជនគ្រប់គ្នា គ្មានភាពស្ទាក់ស្ទើរក្នុងការប្រើពាក្យ ទេពធីតាសម្រស់ ដើម្បីពណ៌នាទិដ្ឋភាពនៃការបង្ហាញខ្លួន របស់នាង ទៀតផង៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]