ចិន៖ បើ​ធៀប​នឹង​តួ​សម្ដែង​ចិនជាច្រើន អាចនិយាយបានថា តារាសម្ដែងស្រី Zhao Liying ជាតួអង្គមួយក្នុងចំណោមនោះ ​​ដែល​តែងតែមាន​ភាព​ចម្រូងចម្រាស​បំផុត ទៅលើរូបសម្រស់របស់នាង ផងដែរ។ 

តែ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ស្រាប់តែមាន អ្នកសរសេរប្លុកម្នាក់ បានចែករំលែករូបភាពដែលថតដោយក្រុមឆ្លងកាត់ បើកបង្ហាញឲ្យឃើញពី ភាពស្រស់ស្អាតរបស់ Zhao Liying នៅក្នុងព្រឹត្តិការណ៍ផ្សេងៗគ្នា។ នៅក្នុងនោះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលចំពោះ រូបថតដែលមានគុណភាពទាប ប៉ុន្តែបែរជាបង្ហាញពីគុណភាពខ្ពស់នៃសម្រស់ដ៏ស្រស់ស្អាតរបស់នាង ជាមួយ​នឹង​រាងកាយ​ដ៏​តូចច្រឡឹង ​និង​ជើង​វែងរបស់នាង ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបថតនេះ បានធ្វើឲ្យនាងកាន់តែទទួលបាននូវការសរសើរយ៉ាងលើសលប់ ពីដងខ្លួន និងសម្រស់ល្អឥតខ្ចោះ បើប្រៀបធៀបជាមួយនឹងរូបថតដែលបានកែសម្រួល ព្រមទាំងរូបថតតាមកាមេរ៉ាធម្មតា អ្នក​និយម​លេង​អ៊ីនធឺណិតទាំងនោះ ​ស្ទើរតែ​មិន​បាន​រក​ឃើញ​ពីភាព​ខុស​ប្លែក​គ្នាអ្វីបន្តិចឡើយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]