សេអ៊ូល៖ សិល្បករ K-pop ជាច្រើន ដែលបានបង្កើតឆានែល YouTube ផ្ទាល់ខ្លួន ខណៈដែលគេហទំព័រនេះបានក្លាយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតមួយ ហេតុដូច្នេះ វាបានក្លាយជាប្រភពចំណូលមួយផ្សេងទៀតសម្រាប់ក្រុមទាំងនេះដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ។
តួយ៉ាងទស្សនាវដ្ដី Forbes បានបញ្ចេញបញ្ជីបណ្តាញ K-pop កំពូលៗ ដែលទទួលបានចំណូលខ្ពស់បំផុត ដោយផ្អែកលើទិន្នន័យ YouTube របស់ពួកគេក្នុងឆ្នាំនេះ។ មិនគួរឱ្យភ្ញាក់ផ្អើលទេដែលឆានែល YouTube របស់ BTS «Bangtan TV» បានជាប់ចំណាត់ថ្នាក់លេខមួយជាមួយនឹងប្រាក់ចំណូលជាង ១៦ លានដុល្លារសម្រាប់ក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈ BLACKPINK ជាប់ចំណាត់ថ្នាក់លេខ ២ រកបានជាង ១១ លានដុល្លារ តាមពីក្រោយដោយ NCT Dream ដែលរកបានជាង ១ លានដុល្លារ។ Seventeen បានជាប់ចំណាត់ថ្នាក់លេខ ៤ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ ១.៧ លានដុល្លារ បន្ទាប់មកគឺ BamBam របស់ GOT7 ១.៥ លានដុល្លារ MAMAMOO ១.៥ លានដុល្លារ និង EXO ១.៥ លានដុល្លារ ។
លើសពីនេះតារាស្រីទោល IU បានជាប់ចំណាត់ថ្នាក់លេខ ៨ ជាមួយនឹងប្រាក់ចំណូល ១,៤ លានដុល្លារ តាមពីក្រោយដោយ Aespa ១.២ លានដុល្លារ និង TXT ៩៨ម៉ឺនដុល្លារ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]