រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ការប្រកួត Miss Universe ជាការប្រកួតសម្រស់ធំជាងគេបង្អស់ លើពិភពលោក ដែលមានចំនួនអ្នកគាំទ្រនិងតាមដានយ៉ាងច្រើនកុះករ ខណៈដែលកម្ពុជា បានប្រឡូកក្នុងការប្រកួតនេះ គិតមកឆ្នាំនេះ គឺលើកទី៥ហើយ ដែលដំបូងឡើយ គឺក្នុងឆ្នាំ២០១៧។
ទន្ទឹមនឹងនេះ មហាជនខ្មែរកាន់តែ ផ្ទុះការចាប់អារម្មណ៍កាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺ បវរកញ្ញាតំណាងកម្ពុជា តែងទទួលបាន ការលើកទឹកចិត្តយ៉ាងពេញទំហឹងពីប្រជាជនខ្មែរ ជាហេតុធ្វើឲ្យ ចំនួននៃអ្នកគាំទ្រកាន់តែច្រើនទៅៗយ៉ាងដូច្នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្នុងការប្រកួតនេះ វគ្គប្រកួតឈុតតំណាងជាតិ National Costume ជាវគ្គដែល មហាជនខ្មែរស្ទើរតែទាំងអស់ ផ្តោតការចាប់អារម្មណ៍ជាងគេ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ការច្នៃម៉ូតពីមួយឈុតទៅមួយឈុត ពិតជាអស្ចារ្យខ្លាំង មិនតែប៉ុណ្ណោះ ឆ្នាំនេះ ក៏រឹតតែពិសេស ព្រោះឈុតភាគច្រើនរបស់បវរកញ្ញា ងិន ម៉ារ៉ាឌី សុទ្ធតែច្នៃមានបែបបទខ្មែរ។ទន្ទឹមនឹងនេះ សាកក្រឡេកមកមើល ស្នាដៃកូនខ្មែរ ក្នុងការច្នៃឈុតតំណាងជាតិទាំង៥ឆ្នាំមកនេះ តើថា ស្រស់ស្អាត និងគួរឲ្យកោតសរសើរដល់កម្រិតណាដែរ? មួយឈុតៗ សុទ្ធតែអស្ចារ្យទាំងអស់ ឈុតក៏ស្អាត បវរកញ្ញាគ្រងឈុត សម្រស់ក៏ញាក់ ឃើញហើយឡើងរំភើបចិត្ត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១.កញ្ញា ប៊ី សុធារី (២០១៧) បច្ចុប្បន្នជា Miss Charm រូបនាងប្រកាសខ្លួន អស់ងារជាបវរកញ្ញាចក្រវាឡកម្ពុជា ២០១៧ កាលពី២ឆ្នាំមុន ក្រោយបញ្ចប់កុងត្រា។
២.កញ្ញា រឿន ណាត (២០១៨)
៣.កញ្ញា សំណាង អេលីណា (២០១៩)
៤.កញ្ញា រ៉េត សារីតា (២០២០)
៥.កញ្ញា ងិន ម៉ារ៉ាឌី (២០២១)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]