ឥណ្ឌា៖ នាពេលថ្មីៗនេះ ប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញជំងឺផ្តាសាយបក្សី ក្រោយពីបានយកសំណាក នៅ ពេលដែលសត្វទាជាច្រើនក្បាលបានងាប់ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។

ដោយឡែក អាជ្ញាធរនៅ រដ្ឋKerala ស្រុក Alapuzha ប្រទេសឥណ្ឌា ក្រោយពីមានទាជាប្រមាណរាប់ពាន់ក្បាលបានងាប់ដោយមិនដឹងមូលហេតុ ​ក្រុមគ្រូពេទ្យចុះយកសំណាកសត្វទាសរុប១៤០ ដែលក្នុងនោះមាន២៦សំណាក គឺសុទ្ធតែមានលទ្ធផលវិជ្ជមានផ្តាសាយបក្សី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាគខាងជើងនៃប្រទេសឥណ្ឌាសំបូរទៅ ដោយប្រភពទឹក និងអាងស្តុកទឹកជាច្រើន ដែលភាគច្រើនកសិករចិញ្ចឹមទាជាលក្ខណៈខ្នាតធំតែម្តងនៅ ក្នុងស្រុក ដែលបណ្តាលឱ្យកើតមានជំងឺផ្តាសាយបក្សីជាប្រចាំ។ ចំណែកបក្សីដែលនាំចូលមកពីប្រទេសផ្សេងទៀតត្រូវបានគេរកឃើញថាអ្នកផ្ទុកមេរោគផ្តាសាយបក្សីផងដែរ។

នៅ ស្រុកAlapuzha និង ស្រុកKottayam  ការចិញ្ចឹមទាគឺជាអាជីវកម្មដ៏សំខាន់ ហើយមានតម្រូវការខ្ពស់សម្រាប់ស៊ុត និងសាច់របស់បក្សីដែលរស់នៅ តំបន់ប្រភពទឹក ទូទៅ គឺមានតម្លៃខ្ពស់ជាងបសុបក្សី។

យ៉ាងណាមិញ កាលពីឆ្នាំទៅ  តំបន់ខាងលើនេះក៏មានព័ត៍មានថាផ្ទុះជំងឺផ្តាសាយបក្សី ប៉ុន្តែត្រូវបានអាជ្ញាធរទបស្កាត់បានទាន់ពេលវេលា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ការបាញ់ថ្នាំសម្លាប់មេរោគ (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]