ចិន៖ ចាប់តាំងពីបែកគ្នាជាមួយនឹង តារាប្រុស លោក Li Chen ក្នុងឆ្នាំ ២០១៩ រឿងរ៉ាវស្នេហារបស់ តារាស្រី Fan Bingbing បានក្លាយជាទីចាប់អារម្មណ៍ពីបណ្ដា អ្នកគាំទ្រជាច្រើន ព្រមទាំងមានពាក្យចចាមអារ៉ាមជាញឹកញាប់ថា តារាស្រីរូបនេះ លួចលាក់មានសង្សារថ្មី ប៉ុន្តែមិនបានផ្តល់ចម្លើយច្បាស់លាស់ណាមួយឡើយ។ 

ដោយឡែក កាល​ពី​ថ្មីៗនេះ ស្រាប់តែមាន អ្នក​សរសេរ​ប្លុក​ម្នាក់​ បាន​ចែក​រំលែក​រូបភាព​ចុង​ក្រោយ​បង្អស់​ របស់ តារាស្រី Fan Bingbing ដែលបានបង្ហាញខ្លួន នៅ​ព្រលាន​យន្តហោះ​ ក្រុង​សៀងហៃ។ នៅក្នុងនោះដែរ តារាស្រីរូបនេះ ថែមទាំងមានការតុបតែងខ្លួនបិទជិតឈឹង ពាក់មួក វ៉ែនតា និងរបាំងមុខ ជាពិសេស បានធ្វើឲ្យអ្នកលេងអ៊ីនធើណេត ចាប់អារម្មណ៍ខ្លាំងឡើង បន្ទាប់ពីបង្ហាញសកម្មភាពដ៏ស្និទ្ធស្នាល កាន់ដៃបុរសអាថ៌កំបាំងម្នាក់ និងធ្វើឲ្យមានមតិ​មួយ​ចំនួន​ បាន​សង្ស័យ ក៏ដូចជា ចោទ​សួរ​ថា​តើ ​នេះគឺ​ជា​មិត្ត​ប្រុស​របស់ Fan Bingbing ឬយ៉ាងណា។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែបន្ទាប់ពីមានការសួរនាំយ៉ាងច្រើនបែបនេះ បណ្ដាអ្នក​គាំទ្ររបស់ Fan Bingbing បានចេញមកបញ្ជាក់ថា បុរស​ដែល​ដើរ​ក្បែរនោះ គឺជា​ឪពុក​បង្កើត​របស់​នាង ដែលនៅក្នុងឆ្នាំនេះ លោកឪពុករបស់នាងគឺមានវ័យ ៧០ ឆ្នាំទៅហើយ ប៉ុន្តែស្ទីលនៃការតែងខ្លួន និងភាពស្រស់សង្ហា បានធ្វើឲ្យ មនុស្សជាច្រើន គិតថា លោកឪពុករបស់នាង គឺមានអាយុត្រឹមតែ ៤០ ឆ្នាំប៉ុណ្ណោះ ដែលបណ្ដាលឲ្យគ្រប់គ្នា មានការសង្ស័យ និងយល់ច្រឡំ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing 
Fan Bingbing 
Fan Bingbing និង ឪពុកនាង
Fan Bingbing និង ឪពុកនាង
Fan Bingbing និង ឪពុកនាង
Fan Bingbing និង ឪពុកនាង
Fan Bingbing និង ឪពុកនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]