រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា​ បងប្អូនប្រាកដជា បានស្គាល់រួចមកហើយ តារាសម្តែងជើងចាស់ អ្នកស្រី ច័ន្ទ សោភ័ណ្ឌ ហៅ  រ៉េត រ៉ូស ដែលអ្នកស្រី ធ្លាប់បានលេចវត្តមាន ក្នុងរឿងភាគខ្មែរជាច្រើន ជាតួម្តាយ និងតួចាស់ទុំក្នុងរឿងផងដែរ លើសពីនេះទៅទៀត អ្នកស្រីក៏ធ្លាប់លេចមុខ ថតស្បតពាណិជ្ជកម្មមួយចំនួនផងដែរ។

ជាក់ស្តែង បើក្រឡេកទៅមើល ជិវិតឯកជនវិញ អ្នកស្រីក៏នៅមាន កូនប្រុសស្រីចំនួន២នាក់ទៀតផងដែរ ដោយ កូនៗទាំងពីរនាក់ ត្រូវគេស្គាល់យ៉ាងច្បាស់ថាជា តារាសម្តែងល្បីឈ្មោះ តាំងពីនៅក្មេងវ័យមកម្លេះ ដើរតួម្តងណាក៏ ជាតួសំខាន់ក្នុងរឿងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ កូនស្រីត្រូវគេស្គាល់ថា មានឈ្មោះ ដាវ៉ាន់ ជេន្នី និងកូនប្រុសឈ្មោះ ដាវ៉ាន់ រីកគី ដែលអ្នកទាំងពីរ ជាតារាសម្តែងតាំងពីនៅវ័យកុមារ ហើយទទួលការចាប់អារម្មណ៍ជាខ្លាំង ព្រោះ មានសមត្ថភាពសម្តែងមិនចាញ់មនុស្សចាស់ប៉ុន្មានឡើយ ជាពិសេសគឺ គ្រប់ឈុតឆាក សុទ្ធតែចូលតួបានល្អ រាល់ប៉ះឈុតកំសត់ម្មងៗ តួអ្នកទាំងពីរតែងធ្វើឲ្យ គេឯងចូលអារម្មណ៍រហូតស្រក់ទឹកភ្នែកតាម ដែលនេះជាហេតុធ្វើឲ្យ អ្នកទាំងពីរទទួលបាន ការគាំទ្រកាន់តែច្រើន ពីទស្សនិកជន៕

យ៉ាងណាក្តី ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកទាំងពីរហាក់ស្ងប់ស្ងាត់ជាខ្លាំងពីវិថីសិល្បៈ តែផ្ទុយទៅវិញ ក្រោយបាត់មុខមាត់យូរ កូនស្រី ដាវ៉ាន់ ជេន្នី ក៏ត្រូវដឹងថា ហាក់កំពុងបោះជំហានទទួលការងារសិល្បៈដូចពេលមុនៗវិញហើយ ដោយថ្មីៗនេះ តារាសម្តែងស្រីជើងចាស់រូបនេះ និងកូនស្រី បានចាំដៃគ្នាសម្តែងក្នុងស្បតពាណិជ្ជកម្មឲ្យ គ្រឹស្ថានមីក្រូហរិញ្ញវត្តុមួយកន្លែងផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា ដាវ៉ាន់ ជេន្នី និង លោក ដាវ៉ាន់ រីកគី
កញ្ញា ដាវ៉ាន់ ជេន្នី និង លោក ដាវ៉ាន់ រីកគី
កញ្ញា ដាវ៉ាន់ ជេន្នី និង លោក ដាវ៉ាន់ រីកគី
កញ្ញា ដាវ៉ាន់ ជេន្នី និង លោក ដាវ៉ាន់ រីកគី
កញ្ញា ដាវ៉ាន់ ជេន្នី 
 លោក ដាវ៉ាន់ រីកគី
  អ្នកស្រី ច័ន្ទ សោភ័ណ្ឌ
  អ្នកស្រី ច័ន្ទ សោភ័ណ្ឌ
  អ្នកស្រី ច័ន្ទ សោភ័ណ្ឌ
  អ្នកស្រី ច័ន្ទ សោភ័ណ្ឌ និងកូនស្រី
  អ្នកស្រី ច័ន្ទ សោភ័ណ្ឌនិង កូនប្រុស
រូបភាពគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]