រាជធានីភ្នំពេញ ៖ ពិតណាស់ កញ្ញា ប៊ី សុធារី ជាបវរកញ្ញាតំណាងឲ្យកម្ពុជាដំបូងគេ ចូលរួមក្នុងការប្រកួតសម្រស់ Miss Charm International ឆាប់ៗនេះ ក្នុងទឹកដីប្រទេសវៀតណាម។
យ៉ាងណាមិញ ការប្រកួតកាន់តែជិតមកដល់ កញ្ញា ប៊ី សុធារី បានទម្លាយរូបភាពផ្នែកខ្លះៗពី ឈុតស្រមោលស ដែលច្នៃដោយ ហាងZuperior ដោយក្នុងនោះ ម្ចាស់ហាងផ្ទាល់បាន បញ្ជាក់ពីមូលហេតុរើសយក ប្រធានបទ «សត្វក្ងោក» ដាក់លើឈុតរាត្រីស្រមោលស ឫ Evening gown ក៏ព្រោះតែ សត្វក្ងោកជា បក្សីដែលកំពុងទទួលការអភិរក្សក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ សត្វក្ងោកជា សត្វអង់អាច និងស្រស់ស្អាត ដូច្នេះ បើយកមកច្នៃជាឈុតប្រាកដជា ទទួលការចាប់អារម្មណ៍ច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត អ្វីដែលពិសេសនោះគឺ អ្នកច្នៃម៉ូតរើសយក សត្វក្ងោក ក៏ព្រោះ ឈុតដែល កញ្ញា ប៊ី សុធារី ធ្លាប់បានស្លៀកឡើងឆាកដំបូងនោះ ជាឈុតហូលរូបក្ងោក ទន្ទឹមនឹងនោះ ក៏ចង់បង្កប់ ការរំលឹកដល់បងប្អូនអ្នកគាំទ្រ ឲ្យចងចាំ នារីម្នាក់នេះ ដែលជា នារីខ្មែរដំបូងគេ ដែលបានបោះជំហានក្នុងឆាកប្រកួតសម្រស់ដល់ធំ លំដាប់ថ្នាក់ពិភពលោក Miss Universe ជាមួយគ្នានេះ អ្នកច្នៃម៉ូត បន្ថែមថា ឈុតនេះ ប្រើរយៈពេលដល់ទៅ ៣ខែ ព្រោះ អង្កាំត្រូវចាក់ម្តងមួយៗដោយដៃផ្ទាល់ ហើយពណ៌អង្កាំ ត្រូវរកឲ្យដូចពណ៌ស្លាបក្ងោកពិតៗផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- នាមជារៀមច្បង ដើរលើវិស័យបវរកញ្ញាច្រើនឆ្នាំ ប៊ី សុធារី មានមោទកភាពលើប្អូនៗ ក្នុងកម្មវិធី Mini Miss និងLittle Miss កម្ពុជា២០២៣
- ថ្មីចែស! គ្រាន់តែសង្សារនារីម្នាក់ថតរូបជាប់ ប៊ី សុធារី យុវតីមួយរូបឆាតទៅនាងថា ចង់ឲ្យដៃសង្សារខ្លួនទៅវិញ
- មុនវគ្គផ្ដាច់ព្រ័ត្រ គូស្នេហ៍ ប៊ី សុធារី និយយាយបែបនេះ ព្រោះមិនចង់ឲ្យហ្វេន ដាក់សម្ពាធឲ្យនាង