ថៃ៖ ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ក្រោយពីជ្រាបដំណឹង របស់ លោក Pok Passakorn ដែល ជាស្វាមីរបស់ តារាស្រី Margie បានបង្ហោះរូបភាព បន្ទាប់ពីទទួលការវះកាត់ ដុំសាច់ក្នុងខួរក្បាល។

ជាមួយគ្នានេះដែរ តារាប្រុសរូបនេះ ថែមទាំងបានបើកចំហ ក៏ដូចជា ចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន ដែលទើបតែកើតឡើង ជាពិសេស លោកក៏បានបង្ហាញពីអារម្មណ៍​តក់ស្លុត​ជា​ខ្លាំង​ ព្រោះ មិននឹកស្មានថា រឿងរ៉ាវបែបនេះ អាចនឹងកើតឡើងចំពោះរូបលោក និងគ្រួសារ យ៉ាងលឿនបែបនេះនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ លោកបានរៀបរាប់ថា ជាមួយនឹងការវះកាត់ដ៏ធំនេះ លោកបានឃើញពីសារៈសំខាន់ និងរឿងជាច្រើននៅក្នុងជីវិត ហើយក៏មិនគិតថា វាជារឿងអាម៉ាស់នោះទេ។ ម្យ៉ាងវិញទៀត លោកបានគិត​ថា យ៉ាងហោចណាស់​ ប្រសិនបើ​​អាច​ចេញមក​ប្រាប់​គ្នា​ទៅវិញទៅមក​បាន វាអាចនឹងមានប្រយោជន៍សម្រាប់មនុស្សជាច្រើន ហើយលោកក៏សង្ឃឹមទៀតថា រឿងដែលបានកើតឡើងនេះ នឹងផ្តល់ជាគំនិតខ្លះៗ អំពីរបៀបរស់នៅ  ឬផ្តល់អ្វីមួយដល់អ្នកទាំងអស់គ្នាបាន។ 

យ៉ាងណាមិញ ហ្វេនៗជាច្រើនទៀត ក៏បានបង្ហាញក្ដីបារម្ភចំពោះលោក ព្រមទាំងសង្ឃឹមដូចគ្នាថា រូបលោក នឹងឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pok 
Pok 
Pok 
Pok និង Margie
Pok និង Margie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]