តារាកម្សាន្ត៖ កាលពីពេលថ្មីៗនៅក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលលើកទី៧០ នៅប្រទេសអុីស្រាអ៊ែល មហាជន និងហ្វេនៗដែលជាអ្នកនិយមតាមដាន និងគាំទ្របវរកញ្ញាមួយនេះ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលបានឃើញសម្រស់របស់បវរកញ្ញាប្រទេសកូឡុំប៊ី មានមុខមាត់ស្រដៀងគ្នាទៅនឹងប្អូនស្រី យ៉ង់ ស្រីនីត នៅប្រទេសកម្ពុជា។

ជាក់ស្តែង បើយើងក្រលេកទៅមើលរូបថតក្នុងវគ្គប្រកួតបឋមនាការប្រកួតបវរកញ្ញាឯកចក្រវាលលើកទី៧០ នាងValeria Ayos បវរកញ្ញាប្រទេសកូឡុំប៊ី បានបង្ហាញសមត្ថភាពអមដោយស្នាមញញឹម និងសម្បុរខ្មៅស្រអែមពីធម្មជាតិ ដែលមើលទៅពិតជាស្រដៀងគ្នានឹងប្អូនស្រីយ៉ង់ស្រីនីត ពិតៗតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ផ្អែកតាមលទ្ធផលនៃការប្រកួតព្រឹកនេះ បវរកញ្ញាប្រទេសកូឡុំប៊ី នាងValeria Ayos បានមានឱកាសចូលទៅដល់វគ្គ១៦នាក់ចុងក្រោយ ដើម្បីប្រជែងដណ្តើមមកុដជាបវរកញ្ញាឯកចក្រវាលលើកទី៧០ហើយ៕

ចង់ឃើញថាតើបវរកញ្ញាកូឡុំប៊ី និងប្អូនស្រីយ៉ង់ស្រីនីត មានមុខមាត់ស្រដៀងគ្នាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

បវរកញ្ញាប្រទេសកូឡុំប៊ី 
បវរកញ្ញាប្រទេសកូឡុំប៊ី 
បវរកញ្ញាប្រទេសកូឡុំប៊ី 
ប្អូនស្រី យ៉ង់ ស្រីនីត 
ប្អូនស្រី យ៉ង់ ស្រីនីត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]