កម្សាន្ត៖ នៅក្នុងដំណើរឆ្ពោះទៅកាន់តំណែង Miss Grand International ដែល ក្រៅពីទេពកោសល្យ និងភាពក្លាហានរបស់នាង Thuy Tien ហើយនោះ នាងក៏ត្រូវបាន គេកោតសរសើរចំពោះសម្រស់ស្រស់ស្អាត និងស្នាមញញឹមដ៏ទាក់ទាញរបស់នាងផងដែរ។

ដោយឡែក ថ្មីៗនេះ Miss Grand International 2021 នាង Thuy Tien បានបង្ហើបថា កត្តាមួយ ដែលជួយឱ្យនាង មានស្នាមញញឹមដ៏ស្រស់ថ្លាបែបនេះ គឺដោយសារតែ ដង្កៀបពុតធ្មេញ និងកាត់អញ្ចាញធ្មេញនីមួយៗ ហើយក្រៅពីប្រើវិធីទាំងនេះ ធ្មេញរបស់នាង គឺនៅតែជាធ្មេញពិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បើ​ប្រៀប​ធៀប​នឹង​រូបភាពរបស់ Thuy Tien ​កាល​ពី​ពេលនៅរៀនវិញ គឺហាក់មិនដូចពីពេលឥលូវនេះឡើយ ទាំងសម្រស់និងមុខមាត់របស់នាង ដោយធ្មេញខាងលើពីមុខរបស់នាង កោង និងមិនស្មើគ្នាឡើយ។ តែ ធ្មេញ​របស់នាងនៅពេលបច្ចុប្បន្ននេះ គឺមាន​ភាព​ប្រសើរ​ជាង​មុន និងមានស្នាមញញឹមកាន់តែស្អាត ទៀតផង ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Miss Grand International 2021 Thuy Tien
Miss Grand International 2021 Thuy Tien
Miss Grand International 2021 Thuy Tien
Miss Grand International 2021 Thuy Tien
Miss Grand International 2021 កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]