ភ្នំពេញ៖ បច្ចប្បន្នអាជីវកម្មការបើកហាងកាហ្វេជាអាជីវកម្មមួយដែលទទួលបានការពេញនិយមពីប្រជាជនកម្ពុជាយ៉ាងខ្លាំង តែការបើកជាអាជីវកម្មហាងកាហ្វេមិនមែនជារឿងងាយនោះទេ ពីព្រោះត្រូវដំណើរការក៏ដូចជាចំណាយដើមទុនជាច្រើន ក្នុងការបើកហាង ជាមួយនោះផងដែរ អាជីវកម្មស្តារ៍ខហ្វហ្វី(Star Coffee) ជាអាជីវកម្មមួយរបស់ក្រុមហ៊ុនស៊ីភីខេមបូឌា ជាជម្រើសមួយសំរាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ ដោយអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) ជាប្រភេទអាជីវកម្មហ្រេ្វនឆាយដែលខាងក្រុមហ៊ុនស៊ីភីខេមបូឌាមានការយកចិត្តទុកដាក់ក៏ដូចជាជួយរឿងការតុងតែងហាង បង្រៀនពីការឆុងកាហ្វេ នឹង ជួយប្រឹក្សារឿងទីផ្សារ លើសពីនេះទៅទៀតអ្នកដែលគ្មានបទពិសោធន៍ក្នុងការឆុង ក៏អាចចូលជាដៃគូរសហការជាមួយអាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee)បានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់ទៅលើការប្រតិបត្តិអាជីវកម្ម ចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) និងការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail)ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះគុណភាព សុវត្តិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។
ក្នុងនោះផងដែរអាជីវកម្ម ហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee )ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត ដោយឡែកអាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្លេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។
សម្រាប់អាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី(Star Coffee) ក្រុមហ៊ុនស៊ីភីខេមបូឌា បានកំពុងនឹងដំណើរការនៅប្រទេសកម្ពុជាដោយសព្វថ្ងៃអាជីវកម្មមួយនេះ មានការគ្រាំទ្រជាខ្លាំងពីបណ្តាអតិថិជន ទូទាំងប្រទេសកម្ពុជា។
លោក គីទីស័ក្តិ រុងរឿង ( Mr.Kittisak Rungruang ) ប្រធានចាត់ការទូទៅ អាជីវកម្មស្តារ៍ខហ្វហ្វី Star Coffee នៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថា
ថ្មីៗនេះផងដែរ ខាងក្រុមហ៊ុនស៊ីភីបានចុះទៅសំភាសន៍ដៃគូរសហការអាជីវកម្មផ្ទាល់ កញ្ញា មី ស៊ាកម៉ី របស់ហាងស្តារ៍ខហ្វហ្វី (Star Coffee) នៅសាខាខេត្តកំពង់ចាម
តាមគោលការណ៍ប្រកបដោយនិរន្តរភាពក្រុមហ៊ុន CP ខេមបូឌាបានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតផលភេសជ្ជះជាច្រើនប្រភេទមានដូចជា កាហ្វេ តែបៃតង តែក្រូចឆ្មា សូដានិងប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមមានគុណភាព មានអនាម័យ សុវត្តិភាពខ្ពស់ តម្លៃសមរម្យនិងសេវាកម្មដឹកជញ្ជូនតាមក្រុមហ៊ុនដឹកផ្សេងៗជាច្រើន។
អ្វីដែលកាន់តែពិសេសនោះគឺ ទាក់ទងទៅនឹងអាជីវកម្ម ហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee ) ផ្តោតលើចំណុចសំខាន់ៗ៣ នោះគឺ ក្លាយជាម្ចាស់អាជីវកម្មហ្វ្រេនឆាយត្រូវមានគុណសម្បត្តិអ្វីខ្លះ? ហេតុអ្វីបានជាលោកអ្នកត្រូវតែជ្រើសរើសយកអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) ជាដៃគូរសហការក្នុងការបើកអាជីវកម្មហ្វ្រេនឆាយ? តើក្រុមហ៊ុនបានផ្តល់នៅអត្ថប្រយោជន៌អ្វីខ្លះទៅកាន់លោកអ្នកដែលជាដៃគូរសហការ ?
១. ក្លាយជាម្ចាស់អាជីវកម្មហ្វ្រេនឆាយត្រូវមានគុណសម្បត្តិអ្វីខ្លះ?លក្ខខណ្ឌងាយៗដើម្បីក្លាយជាម្ចាស់អាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee)៖
» មានអាយុមិនលើសពី ៥០ ឆ្នាំ
» មានសញ្ជាតិខ្មែរ
» មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការវិនិយោគ
» ស្រឡាញ់ការលក់ និងមានសេវាកម្មល្អ
» មានភាពរួសរាយ និងយកចិត្តទុកដាក់លើបញ្ហាសុខភាព
» អាចអនុវត្តយ៉ាងម៉ឺងម៉ាត់តាមលក្ខខ័ណ្ឌក្រុមហ៊ុន
» ជាមនុស្សដែលគ្មានទោស និងបណ្ដឹងរដ្ឋប្បវេណី
» អាចចូលរួមក្នុងសកម្មភាពនានា ដូចជា ការប្រជុំ ការបណ្ដុះបណ្ដាល សិក្ខាសាលា ជាមួយក្រុមហ៊ុន ដើម្បីអភិវឌ្ឍអាជីវកម្មសិទ្ធអាជីវកម្ម។
២. ហេតុអ្វីបានជាលោកអ្នកត្រូវតែជ្រើសរើសយកអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee)? មូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយកស្ដារ៍ខហ្វហ្វី ៖
» ការវិនិយោគខ្នាតតូច
» ការសាងសង់រហ័ស មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង
» ឱកាសក្លាយជាថៅកែផ្ទាល់ខ្លួន
» មិនទាមទារបទពិសោធន៍ក្នុងការបើកហាងកាហ្វេ
» មិនទាមទាបទពិសោធន៍ក្នុងការឆុងកាហ្វេ
» មានការបង្រៀនដោយឥតគិតថ្លៃលើការឆុងកាហ្វេ
» វត្ថុធាតុដើមមានគុណភាពនិងស្តង់ដារខ្ពស់
» មានការជួយធ្វើទីផ្សារពីក្រុមហ៊ុន
» មានការផ្ដល់ជូនសម្ភារៈឱ្យខ្ជីប្រើប្រាស់ពីក្រុមហ៊ុន។
៣. តើក្រុមហ៊ុនបានផ្តល់នៅអត្ថប្រយោជន៌អ្វីខ្លះទៅកាន់លោកអ្នកដែលជាដៃគូរសហការ ?
» ការគ្រប់គ្រងការផលិត និងការបង្កើតផលិតផលថ្មីៗ
» យុទ្ធសាស្ត្រទំនាក់ទំនងទីផ្សារ
» ការត្រួតពិនិត្យគុណភាពនិងអនាម័យ
» ប្រព័ន្ធគ្រប់គ្រងគណនី
» ការជួសជុល និងការថែទាំឧបករណ៍។
ដោយនៅពេលអនាគត់ Star Coffee របស់ ក្រុមហ៊ុនស៊ីភីខេមបូឌាមានគំរោងនិងពង្រីកអាជីវកម្មមួយនេះបន្ថែមនៅឆ្នាំខាងមុខគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ដើម្បីតម្រូវតាមការត្រូវការរបស់អតិថិជន។
ដូចច្នេះដើម្បីក្លាយជាម្ចាស់ហាងផ្ទាល់ដែលមានប្រាក់ចំណូលប្រចាំថ្ងៃហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) ជាជម្រើសដ៏ល្អ សំរាប់អតិថិជនដែលទើបនិងចាប់ផ្តើមធ្វើអាជីវកម្មថ្មី លើសពីនេះផងដែរ ស្តារ៍ខហ្វហ្វី(Star Coffee)ក៍មានលក់នៅផលិតផលភេសជ្ជះជាច្រើនប្រភេទដូចជា កាហ្វេ តែបៃតង តែក្រូចឆ្មា សូដា និង ប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមមានគុណភាព មានអនាម័យ និងតម្លៃសមរម្យ។
សម្រាប់ពត៌មានលម្អិត លោកអ្នក អាចទាក់ទងមកលេខទូរស័ព្ទ 096 661 1166 ឬក៏តាម QR Code ខាងក្រោម៖
- Star Coffee
2. Facebook CP
3. Website CP
4. Youtube CP
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]