កូរ៉េខាងត្បូង៖ ពិតណាស់ កូរ៉េខាងត្បូងជាប្រទេសមួយដ៏រីកចម្រើននៅ អាស៊ី គ្រប់វិស័យ ក្នុងនោះ ការវះកាត់កែសម្ផស្សបានក្លាយជារឿងធម្មតាសម្រាប់ប្រជាជនកូរ៉េ។
ខណៈពេលដែលតារាកូរ៉េស្ទើរតែទាំងអស់ បានជ្រើសរើសការវះកាត់កែសម្ផស្សដើម្បីឈោងចាប់ប្រជាប្រិយភាព និងការគាំទ្រពីសំណាក់អ្នកគាំទ្រ ហើយតារាទាំងនោះ បានទទួលស្គាល់យ៉ាងខ្លាំងថាបានធ្វើការវះកាត់កែសម្ផស្ស។ ខាងក្រោមនេះជាបញ្ជីឈ្មោះតារាកូរ៉េមួយចំនួនដែលបានសារភាពថាបានចូលរួមវះកាត់កែសម្ផស្ស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Park Min Young
Park Min Young បានទទួលស្គាល់ថាបានទទួលការវះកាត់ត្របកភ្នែកពីរជាន់ មុនពេលនាងបង្ហាញខ្លួនដំបូង។
២. Kim Hyun Joong
Kim Hyun Joong មានភាពខុសប្លែកពីមុនបន្តិច ខណៈដែលតារាប្រុសរូបនេះ ទទួលបានការវះកាត់កែសម្ផស្សដោយសាររបួស។ កាលនៅក្មេង ច្រមុះរបស់លោកស្រុតចុះដោយសារត្រូវប៉ះនឹងថ្ម។ កត្តានេះបានធ្វើឲ្យច្រមុះរបស់ខ្លួនប៉ោងនៅគល់ ហើយលោកត្រូវធ្វើការវះកាត់ដើម្បីលើកវាឡើងវិញ។
៣. Min Hyo Rin
Min Hyo Rin បានសារភាពថា នាងក៏បានទទួលការវះកាត់ត្របកភ្នែកពីរជាន់នាពេលកន្លងមក។
៤. Hong Soo Ah
Hong Soo Ah បានសារភាពថាបានទទួលការវះកាត់ជាច្រើនដងដូចជា ការវះកាត់ត្របកភ្នែកពីរជាន់។ នាងក៏បាននិយាយផងដែរអំពីរបៀបដែលរូបរាង ក្រោយការវះកាត់បានជួយដល់អាជីពសម្តែងរបស់នាង ខណៈដែលនាងមានអារម្មណ៍ថានាងមានភាពលេចធ្លោនិងប្រជាប្រិយភាពមកដល់ឥឡូវនេះ។
៥. Lee Si Young
Lee Si Young បានសារភាពថាបានទទួលការវះកាត់កែសម្ផស្ស មុនពេលបង្ហាញខ្លួនដំបូងរបស់នាង ដែលនាងបានទទួលការកែទម្រង់មុខឡើងវិញ។
៦. Park Han Byul
Park Han Byul បានសារភាពកាលពីមុនថានាងបានទទួលនីតិវិធីមួយចំនួនដែលបានធ្វើការវះកាត់នៅលើភ្នែករបស់នាង។
៧. Lee Da Hae
នាពេលកន្លងមក Lee Da Hae ក៏បានសារភាពថា បានទទួលការវះកាត់កែសម្ផស្សផងដែរ ជាពិសេសនៅ លើផ្ទៃមុខរបស់នាង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]