តារាកម្សាន្ត៖ កាលពីព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ បវរកញ្ញាប្រទេសសឹង្ហបុរី នាងNandita Banna បានសាងកំណត់ត្រាប្រវត្តិសាស្រ្តសាជាថ្មីជូនដល់មាតុភូមិរបស់ខ្លួន ក្រោយបេក្ខនារីសក់ខ្លាំង សមត្ថភាពខ្លាំងរូបនេះបានមានឱកាសចូលដល់វគ្គ១៦នាក់ចុងក្រោយក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលលើកទី៧០ ក្រោយប្រទេសដែនកោះសឹង្ហបុរីមួយនេះ ខកខានចូលដល់វគ្គកំពូលTop២០ និងTop១៦នាក់ អស់រយ:ពេលជាង២៨ឆ្នាំ។

ជាក់ស្តែងនៅក្នុងការប្រកាសលទ្ធផលនោះ នាងNandita Banna បានបង្ហាញស្នាមញញឹមដ៏ទាក់ទាញ អមដោយដំណើរប្រកបដោយភាពជឿជាក់ ក្រោយពេលពិធីករប្រកាសឈ្មោះនាងថាបានចូលដល់វគ្គ១៦នាក់ចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែលថា ប្រទេសសឹង្ហបុរីបានចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាឯកចក្រវាលចាប់តាំងពីឆ្នាំ១៩៤៨ ប៉ុន្តែប្រទេសមួយនេះបានខកខានទទួលបានឱកាសចូលដល់វគ្គប្រកួតចុងក្រោយចាប់តាំងពីឆ្នាំ១៩៩៣ ដែលគិតមកទល់នឹងឆ្នាំ២០២១ គឺមានរយ:ពេល២៨ឆ្នាំហើយ៕

  នាងNandita Banna 
 នាងNandita Banna 
 នាងNandita Banna 
 នាងNandita Banna 
ប្រវត្តិសាស្រ្តនៃការប្រកួតរបស់ប្រទេសសឹង្ហបុរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]