តារាកម្សាន្ត៖ បវរកញ្ញាឯកចក្រវាលឆ្នាំ២០២១ និងជាបវរកញ្ញាតំណាងឲ្យប្រទេសឥណ្ឌានាង Harnaaz Sandhu កើតនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០០០ ក្នុងគ្រួសារSikh នៅ ក្នុងទីក្រុងChandigarh រដ្ឋភាគខាងជើងប្រទេសឥណ្ឌា ។ នាងបានទទួលការអប់រំពីសាលារដ្ឋ Shivalik និងបានបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាជំនាញព័ត៌មានវិទ្យា នៅមហាវិទ្យាល័យរដ្ឋាភិបាលសម្រាប់ក្មេងស្រីនៅក្នុងទីក្រុងChandigarh ដែលជាស្រុកកំណើតរបស់នាង ។
យ៉ាងណាមិញ ចំណែកឯកុមារភាព តាំងពីក្មេងមក Sandhu បានចាប់ផ្តើមចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធីបវរកញ្ញានិងឈ្នះពានរង្វាន់ជាច្រើនដូចជា Miss Chandigarh ឆ្នាំ២០១៧ និង Miss Max Emerging Star India ឆ្នាំ២០១៨។បន្ទាប់មក Harnaaz Sandhu ក៏បានមានឱកាសជាប់ជាបវរកញ្ញាឥណ្ឌាក្នុងឆ្នាំ២០១៩ និងបានជាប់ជាបវរកញ្ញា Miss Diva ឆ្នាំ២០២១ ព្រមទាំងមានឱកាសតំណាងឲ្យឥណ្ឌាចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាឯកចក្រវាលពិភពលោក និងទទួលបានមកុដជាប់ឈ្មោះជា Miss Universe ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថានាង Harnaaz Sandhu បវរកញ្ញាឯកចក្រវាលឆ្នាំ២០២១ មានកម្ពស់១ម៉ែត្រ ៧៦សង់ទីម៉ែត្រ និងមានចំណង់ចំណូលចិត្តខាងធ្វើម្ហូប និងរាំ។ នាងក៏មានជំនាញខាងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ព្រមទាំងមានចំណេះដឹងដ៏ទូលំទូលាយផងដែរ៕
ចង់ឃើញថាតើបវរកញ្ញារូបនេះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]