ឥណ្ឌា៖ ពេលនេះ មា្ចស់មកុដកម្មវិធីប្រឡងបវរកញ្ញាចក្រវាល ២០២១នេះ បានទៅលើបវរកញ្ញាឥណ្ឌា គឺកញ្ញា Harnaaz Sandhu។
បវរញ្ញា Sandhu មានវ័យ២១ឆ្នាំ បានយកជ័យលាភីលើបវរកញ្ញាដែលមកពី៧៩ ប្រទេសនិងទ្វីបផ្សេងៗគ្នា ក្នុងនោះ បវរកញ្ញាចក្រវាលរង បានទៅលើបវរកញ្ញាប៉ារ៉ាហ្គាយ Nadia Ferreira និងឈរនៅលំដាប់លេខ២ រង បានទៅលើបវរកញ្ញាអាហ្វ្រិកខាងត្បូង គឺកញ្ញា Lalela Mswane។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សSandhu ត្រូវបានបំពាក់មកុដដោយអ្នកស្នងតំណែងមុនរបស់នាងគឺបវរកញ្ញាចក្រវាលឆ្នាំ ២០២០ Andrea Meza ក្នុងនាមជាបវរកញ្ញាថ្មីនៅលើឆាកក្នុងទីក្រុង Eilat ប្រទេសអ៊ីស្រាអែល។
សូមរំលឹកផងដែរថា ជាអ្នកតស៊ូមតិដ៏រឹងមាំសម្រាប់ការពង្រឹងអំណាចរបស់ស្ត្រី បវរកញ្ញា Sandhu គឺជាតួអង្គមួយរូបដ៏សំខាន់ ដែលទាក់ទាញការបំផុសគំនិតពីតារាសម្តែងស្រី Priyanka Chopra ។ ក្នុងពេលទំនេរ បវរកញ្ញារូបនេះ ចូលចិត្តហាត់យូហ្គា រាំ ធ្វើម្ហូប ជិះសេះ និងលេងអុក៕
ប្រភព៖ People
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]