បរទេស៖ ព័ត៌មានទាំងក្នុងស្រុក ក៏ដូចជាក្រៅស្រុកលើបណ្តាលពិភពលោកបានចេញផ្សាយដែល បវរកញ្ញា Harnaaz Sandhu មកពីប្រទេសឥណ្ឌា បានគ្រងមកុដបវរកញ្ញាចក្រវាលឆ្នាំ ២០២១ កាលពីថ្ងៃអាទិត្យ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ បវរកញ្ញា ដែលរៀបចំនៅឆ្នាំនេះ នៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល។

ទន្ទឹមនឹងនេះដែរ សមត្ថភាពខ្លាំងរបស់បវរកញ្ញារូបនេះ ដែលបានក្លាយជាម្ចាស់ជ័យលាភី ក្នុងការគ្រងមកុដ បវរកញ្ញាឯកចក្រវាលលើកទី ៧០ ក្រោយប្រទេសដែលមានអរិយធម៌វ័យចំណាស់មួយនេះ ខកខានបានគ្រង់មកុដបវរកញ្ញចក្រវាល អស់រយ:ពេលជាង ២១ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះបើគេគិតចាប់តាំងពីឆ្នាំ ២០០០ ដែលប្រទេសឥណ្ឌាបានគ្រងមកុដបវរកញ្ញាចក្រវាល ដែលគេបានដឹងថា បវរកញ្ញា Lara Dutta ជាបវរកញ្ញាចក្រវាលឆ្នាំ ២០០០ ខណៈដែលវាជារឿងចៃដន្យផងដែរ ដែល បវរកញ្ញា Harnaaz Sandhu មកពីប្រទេសឥណ្ឌា បានក្លាយជា បវរកញ្ញាចក្រវាលឆ្នាំ ២០២១ ស្ថិតនៅក្នុងវ័យ ២១​ ឆ្នាំ ដែលបានធ្វើឲ្យគេលើកមកនិយាយគ្រប់គ្នា អ្វីៗសុទ្ធតែលេខ ២១ តែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Harnaaz Sandhu
 Lara Dutta 
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]