រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហ្កាឡាក់ស៊ី លោក ប៉ុន សុណារិន ហៅ ខេម លែងស្ទាក់ស្ទើរខ្លាចក្នុងបង្ហាញមុខភរិយារបស់លោកទៀតហើយ ពោលកាលពីពេលថ្មីៗនេះ តារាចម្រៀងរូបនេះ បានបង្ហាញវត្តមានភរិយារបស់លោក ក្នុងថ្ងៃមង្គលការរបស់ប្អូនស្រីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រ ដែលជាថៅកែផលិតកម្មហ្កាឡាក់ស៊ី ក្នុងខេត្តព្រៃវែង នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ។

ក្រោយពីឃើញបែបនេះ មហាជន និងមិត្តរួមការងារតារាចម្រៀង ខេម ពោលពាក្យសរសើរភរិយាខេម ដែលមានសម្រស់ផូរផង់មិនចាញ់តារាៗប៉ុន្មានឡើយ។ ក្នុងនោះ តាមដឹងមកទល់ពេលនេះ គេសង្ស័យថា ខេម មានកូន២នាក់ហើយ ស្រី១ប្រុស១ ខណៈលោកនៅបដិសេធថា កូនគេនោះទេ តែយ៉ាងណា ក៏ពុំមាននរណាជឿទាំងស្រុងនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែនាពេលថ្មីៗនេះ ពិតជាតម្រុយថ្មៗច្រើនៗឡើង ក្រោយពីតារាចម្រៀងប្រចាំហ្កាឡាក់ស៊ីរូបនេះ បង្ហាញភាពកៀកកើយកាន់តែចំហរជាមួយភរិយាលែងស្ទាក់ស្ទើរខ្លាចគេដឹងទៀតហើយ ក្នុងនោះ ខេម ក៏បានបណ្តើរភរិយាដើរកម្សាន្តនៅស្រុកអ៊ឺរ៉ុបជាដើម រួមមាន បារាំង អាល្លឺម៉ង់ និងស្វីស កាលពីពេលថ្ងៃទី២០ ខែកក្កា ឆ្នាំ២០២១កន្លងទៅនេះ។

គួររំលឹកផងដែរថា ខេម ហាក់សមប្រកបយីអ៊ុនឡើងខ្លាំង ក្រោយលោកចេញពីទ្រនំចាស់ផលិតកម្មថោន ហក់មកផលិតកម្មថ្មី ពោលគឺហ្កាឡាក់ស៊ី បើទោះជាពេលនេះ មានលោកព្រាប សុវត្ថិក្តី តែប្រជាប្រិយភាពនៅតែរីកសុះសាយទ្វេដង៕

ខេម 
ខេម 
ខេម 
ខេម និងភរិយា (ស្តាំ) 
ខេម 
ខេម 
ខេម 
ខេម 
ខេម (ពាក់មួក)
ខេម និងភរិយា
ខេម និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]