ភ្នំពេញ៖ ជាការពិត កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Beat The Best Cambodia បានចាប់ផ្ដើមដំណើរការរយៈពេលពីរសប្ដាហ៍មកហើយ។ ហើយក៏បានរកឃើញបេក្ខភាពដែលមានសមត្ថភាពពូកែៗអាចឆ្ពោះទៅ កាន់វគ្គបន្តជាច្រើននាក់ផងដែរ។

ជាមួយគ្នានេះ នៅ ក្នុងសប្ដាហ៍នេះផ្ទាល់តែម្ដង កាលពីយប់មិញកម្មវិធីទាំងមូលកាន់តែធ្វើឲ្យទស្សនិកជនដែលនិយមទស្សនាការប្រឡងចម្រៀងមានការចាប់អារម្មណ៍និងគាំទ្រកាន់តែច្រើនដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស កាលពីយប់មិញនេះបេក្ខជន សួ វិចិត្រ ដែលត្រូវបានគេស្គាល់ថាជាម្ចាស់បទ «អូនពូកែខឹង» ក៏បានមកចូលរួមប្រកួតក្នុងកម្មវិធីនេះដែរ។ ហើយរូបលោកក៏បានជ្រើសរើសបទចម្រៀងមួយបទ ដែលការច្រៀងពិតជាតឹងខ្លាំងមែនទែន ប៉ុន្តែរូបលោកអាចបកស្រាយពោរពេញដោយទំនុកចិត្ត ស្រែកច្រៀងបានយ៉ាងពីរោះគ្មានភ្លាត់សូម្បីបន្តិច រហូតដល់គណៈកម្មការទាំង ៤នាក់ មានការនឹកស្មានមិនដល់ និងពោលពាក្យសរសើរមិនដាច់ពីមាត់ ហើយក៏អាចឲ្យគេឈានទៅ ដល់វគ្គបន្តទៀតផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព វីដេអូខាងក្រោម៖

សួ វិចិត្រ
សួ វិចិត្រ
សួ វិចិត្រ
សួ វិចិត្រ
វីដេអូ សួ វិចិត្រ ច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]