អ៊ីស្រាអែល៖ កាលពីថ្ងៃទី ១៣ ខែធ្នូ កន្លងទៅនេះ កម្មវិធីប្រកួតបវរកញ្ញាចក្រវាល ២០២១ ក៏ត្រូវបានប្រារព្ធឡើងជាផ្លូវការ ដោយមានការចូលរួមពីបេក្ខភាពតំណាងប្រទេសដ៏ស្រស់ស្អាតជាច្រើន មកពីជុំវិញពិភពលោកព្រមទាំងរកឃើញម្ចាស់ម្កុដនៅក្នុងឆ្នាំនេះ ផងដែរ។
ម៉្យាងវិញទៀត មិនត្រឹមតែមានការចាប់អារម្មណ៍ទៅលើបវរកញ្ញាតំណាងប្រទេសនីមួយៗនោះទេ សូម្បីតែ គណកម្មការនៅក្នុងកម្មវិធីប្រកួតនេះ ក៏ត្រូវបានមហាជនជាច្រើន កំពុងរង់ចាំមើលពីការបង្ហាញរបស់ពួកគេទៀតផង។ យ៉ាងណាមិញ តារាស្រី Marian Rivera ដែលជាគណកម្មការម្នាក់ក្នុងចំណោមនោះ បានចេញមកបង្កភាពភ្ញាក់ផ្អើល នៅលើបណ្ដាញសង្គម ជាមួយនឹងរូបថតបង្ហាញសម្រស់ដ៏ស្រស់សោភាពរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហាញខ្លួនដ៏គួរឲ្យគយគន់ និងភាពឡូយឆាយ ដោយបានតុបតែងខ្លួនស្លៀកឈុតពណ៌ស រចនាម៉ូតឡើងយ៉ាងប្រណីត បញ្ចេញស្មា ដែលមើលទៅ មានភាពសាកសមជាមួយនឹងរូបរាងរបស់នាងយ៉ាងខ្លាំង ជាពិសេស ជាមួយនឹងទម្រង់មុខ ច្រមុះខ្ពស់ បានធ្វើឲ្យនាងកាន់តែមានមន្តស្នេហ៍ដ៏ទាក់ទាញ គួរឲ្យសរសើរពីហ្វេនៗជាច្រើន៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]