កម្សាន្ត៖ អាចនិយាយបានថា តារាស្រី Ruby Lin និង តារាប្រុស លោក Wallace Huo គឺជាគូស្វាមីភរិយាមួយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជនជាច្រើន នៅក្នុងសិល្បៈកម្សាន្ត ។

ជាពិសេស ក៏ត្រូវបានគេដឹងទៀតថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ត្រូវបានទាញចេញ ពីមិត្តភាពជិតស្និទ្ធ អស់រយៈពេល ១០ឆ្នាំ ប៉ុន្តែរហូតដល់ឆ្នាំ ២០១៦ តារាប្រុសស្រីមួយគូនេះ បានដឹងពីអារម្មណ៍របស់ខ្លួន ដែលមានចំពោះគ្នា និងបានរៀបចំពិធីមង្គលការដ៏អធិកអធមមួយ នៅកោះបាលី ដែលមានការអបអរពីអ្នកគាំទ្រជាច្រើននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ ទំព័រដ៏ល្បី Sohu ស្រាប់តែបានចែករំលែក ពីបទសម្ភាសន៍តារាស្រី Ruby Lin ដែលនាងបានបង្កភាពភ្ញាក់ផ្អើល នៅពេលដែលបានបង្ហើប ពីការសហការលើកដំបូងជាមួយនឹងស្វាមីរបស់ខ្លួន ហើយបាននិយាយថា ទោះបីជា អ្នកទាំងពីរបានសម្ដែងជាមួយគ្នា បានមួយខែក៏ដោយ ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរ គឺស្ថិតក្នុងកម្រិតមួយ និងមិនមានភាពជិតស្និទ្ធនោះទេ។ 

យ៉ាងណាមិញ បន្ទាប់ពី តារាស្រីរូបនេះ បានរៀបរាប់ពីស្ថានភាពគួរឱ្យអស់សំណើចកាលពីមុន នៅពេលដែលនាង បានរួមការងារជាមួយនឹងស្វាមី ក៏ត្រូវបានគេរំពឹងទុកថា ជាការចងចាំដ៏ស្រស់ស្អាតមួយរបស់អ្នកទាំងពីរ និងអរគុណចំពោះការរួមការងារលើកនោះ ដែលធ្វើឲ្យពួកគេ បានស្និទ្ធស្នាលក្លាយជាមិត្តល្អ ហើយចុងក្រោយក៏បានក្លាយជាមនុស្សក្នុងក្រុមគ្រួសារតែមួយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី កាលពីមុន
Ruby Lin និង ស្វាមី កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]