បរទេស៖ ពិតណាស់ បើទោះជាមានពេលខ្លះមានភាពចម្រូងចម្រាស់បន្តិចមែន តែគេសង្កេតឃើញថាចំណងស្នេហ៍រវាង Justin Bieber និង Hailey Bieber នៅ ក្នុងពេលនេះគឺហាក់បីដូចស្រមោច និងស្ករដដែល ដែលពួកគេតែងតែបង្ហាញភាពស្និទ្ធស្នាល និងក្តីស្រលាញ់ចំពោះគ្នាទៅ វិញទៅ មក។
ជាមួយគ្នានេះ បើទោះបីជា គូស្វាមីភរិយាមួយគូនេះ បានជួបរឿងរ៉ាវជាច្រើនក្នុងជីវិតគូរបស់អ្នកទាំងពីរច្រើនលើសលប់យ៉ាងណាក្តី ក៏ Justin bieberនិង Hailey នៅ តែបន្តរស់នៅ យល់ចិត្តគ្នា ថែមទាំងជារឿយៗពួកគេតែងមានដំណើរកម្សាន្តបែបរ៉ូមែនទិក សាងអនុស្សាវរីយ៍ជាបន្តបន្ទាប់ដោយមិនខ្វល់ពីអ្នកណាមិនពេញចិត្តនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នៅក្នុងពេលថ្មីៗនេះ Hailey និងស្វាមី បានធ្វើឱ្យមហាជនជាច្រើនមានក្ដីរំភើបនិងកាន់តែច្រណែនអ្នកទាំងពីរ បន្ទាប់ពីបានឃើញ Justin ផុសរូបស្វីតៗលើបណ្ដាញសង្គម ខណៈពេលដើរតាមដងផ្លូវសាធារណ។ ដោយក្នុងនោះJustin បង្ហាញពីភាពស្និតស្នាល ដោយដើរកាន់ដៃភរិយាឡើងជាប់ ថែមទាំងថើបគ្នាកណ្ដាលផ្លូវ ឲ្យហ្វេនចង់លើសជាតិស្ករផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]