កូរ៉េខាងត្បូង​៖ Jisoo ក្រុមចម្រៀងនារី BLACKPINK តែងតែត្រូវបានស្គាល់ថាជាទេពធីតា នៃភាពស្រស់ស្អាត សុភាព ក្នុងវិស័យកម្សាន្តតន្រ្តីកូរ៉េ ហេតុដូច្នេះ តារាស្រីរូបនេះ តែងតែ លេងស្ទីលតុបតែងមុខពិបាកៗ យ៉ាងណា ក៏នៅតែមានភាពលេចធ្លោ ជាទីក្រសែភ្នែកដដែល។

ជាក់ស្តែងថ្មីៗនេះ សមាជិកអាយុបងជាងគេ BLACKPINK បានបង្ហាញមុខក្នុង Vogue Korea ជាមួយនឹងរូបរាងប្លែក ធ្វើឲ្យអ្នកទស្សនាមិនស្គាល់។ ក្នុង​កម្រង​រូបថត​មួយ​សន្លឹក​នេះ តារា​ស្រី​កើត​ឆ្នាំ ១៩៩៥ មាន​ម៉ូដ​សក់​ត្រង់ខ្មៅរលោង ​ហើយ​ការ​តុប​តែង​ខ្លួន​ក៏​ស្រស់​ស្អាត​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត Jisoo ក៏បានបង្ហាញភាពស្រស់ឆើតឆាយរបស់នាង នៅពេលដែលលេងស្ទីលថតពីមុខកាមេរ៉ា  បង្ហាញពីឥទ្ធពលដែលនាងមាន សូម្បី​តែ​រូប​ថត​ជិត​មុខ​ក៏​បង្កើន​ការ​មើល​ឃើញ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​សក្ដិសម​នឹង​ឋានៈ​ជា​ទេពធីតា ជាមួយសម្រស់ល្អគ្មានផ្ទឹម៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]