រាជធានីភ្នំពេញ៖ ពិតណាស់ កាលពីពេលថ្មីៗនេះ ខ្សែភាពយន្តរឿងខ្នាតធំមួយដែលមានចំណងជើងថា កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែរឿងឆ្លុះបញ្ចាំងពីខ្សែជីវិតពិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងសម័យសម្តេចតេជោ លោកបានពុះពារតស៊ូសង្គ្រោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ ប៉ុល​ ពត ត្រូវបានសម្ពោធចាប់ផ្តើមការថតហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែធ្នូកន្លងទៅនេះ ក៏បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងសំណេះសំណាលជាមួយតារាសម្តែង និងក្រុមការងារថតនូវខ្សែភាពយន្តរឿងនេះ។

ដោយឡែក តួអង្គសំខាន់នៅក្នុងរឿងខ្នាតធំនេះ តួអង្គឯកប្រុស គឺលោក ប៉ាន់ ខែមម៉ានូ ជាតារាចម្រៀងប្រពៃណីបុរាណ សម្តែងជាតួអង្គ សម្តេចតេជោ និង តួអង្គឯកស្រី គឺកញ្ញា ហ៊ិន ចាន់នីរត្នន៍ ពិធីការិនីល្បីឈ្មោះប្រចាំទូរទស្សន៍បាយ័ន ជាតួអង្គ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

បើតាមប្រភពពីទំព័រហ្វេសប៊ុករបស់សម្តេចតេជោ បានឱ្យដឹងថា ខ្សែភាពយន្តភាគខ្នាតធំ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសម្រួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង៦៥៣ឆាក។ បន្ទាប់ពីបញ្ចប់ការងារនោះ គណៈកម្មការបានបង្កើតក្រុមការងារមួយធ្វើការពិនិត្យ កែលម្អ ដោយបន្សីនឹងសាច់រឿងឲ្យ ស្របទៅនឹងបរិបទសម័យកាល។

ជាមួយគ្នានេះ បើតាមរបាយការណ៍របស់ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផលិតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បានឲ្យដឹងថា អនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ ដូចជាឈុតឆាកនៃការប្រយុទ្ធ ការធ្វើបាតុកម្ម ការរៀបចំពិធីកំសាន្តបុណ្យចូលឆ្នាំជាដើម។

ឯកឧត្តមប្រធានគណៈកម្មការបន្តថា តាមផែនការការងារផលិតរបស់ គណៈកម្មការ ការផលិតមាន៤៤ភាគ ប្រើពេលរយៈពេល១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]