ថៃ៖ បន្ទាប់ពី មានពាក្យចចាមអារ៉ាមបែកបាក់គ្នាអស់មួយរយៈ តារាស្រីវ័យក្មេង Patricia និងគូស្នេហ៍ ហាក់ដូចជាបានទម្លាយពីរឿងរ៉ាវរបស់ខ្លួន ដោយមកជាមួយ​នឹង​រូបភាព​ ដែល​មើល​ទៅ​ដូច​ទៅ​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​ជាមួយ​គ្នា តែទោះជាយ៉ាងណា តាមរយៈរូបនោះ ក៏នៅ​តែ​មិន​អាច​មើល​ឃើញ ​រូបភាព​របស់​គូស្នេហ៍​មួយ​នេះ នោះទេ។ 

រហូតមកទល់នឹងពេលនេះ ស្រាប់តែ តារាស្រី Patricia បង្កភាពភ្ញាក់ផ្អើល និងធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារមុ្មណ៍ បន្ទាប់ពីបានចេញមកបង្ហោះរូបភាពក្នុង Instagram Story ដែលជារូបភាពលោក NoteVises សង្សាបណ្ដូលចិត្តរបស់នាង បើទោះបីជា វាជាឃ្លីបខ្លីក៏ដោយ នេះក៏អាចផ្ដល់សញ្ញានៃភាពផ្អែមល្ហែម និងទំនាក់ទំនងស្នេហារបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ហើយអាចនិយាយបានថា ថ្វីត្បិតតែពេលនេះ មិនសូវមានរូបភាពស្វីតៗបង្ហាញរួមគ្នានៅលើបណ្ដាញសង្គម តែទំនាក់ទំនងរបស់គូស្នេហ៍អ្នកទាំងពីរ នៅតែមានភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Patricia
Patricia
Patricia
Patricia
រូបភាពគូស្នេហ៍ដែល Patricia បានបង្ហោះ
រូបភាពគូស្នេហ៍ដែល Patricia បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]