រាជធានីភ្នំពេញ ៖ ពិតណាស់ អតីតពិធីករស្ថានីយទូរទស្សន៍ CTN លោក អ៉ឹង រដ្ឋា ហៅ នាយ ទុយ ជាតារាប្រុសមួយរូបដែល ប្រឡូកក្នុងវិស័យសិល្បៈខ្មែរ អស់ច្រើនឆ្នាំ រហូតមកដល់សព្វថ្ងៃនេះ បើទោះបីសម្រាកពីការងារជាពិធីករក្តី តែរូបលោក ក៏នៅបន្ត ទទួលយកការងារសម្តែងក្នុងរឿងកំប្លែងខ្លីៗរបស់ស្ថានីយទូរទស្សន៍នេះផងដែរ។
យ៉ាងណាមិញ បើក្រឡេកទៅមើលគ្រួសារវិញ រូបលោកមានបងប្អូនបង្កើត៤នាក់ ដែលម្នាក់បានទទួលមរណភាព កាលពីប៉ុន្មានឆ្នាំមុន ខណៈពេលនេះ នៅសល់តែ៣នាក់ប៉ុណ្ណោះ មិនតែប៉ុណ្ណោះ អ្នកទាំងបីក៏ បានដើរលើវិថីសិល្បៈដូចគ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ប្អូនស្រីកញ្ញា អ៉ឹង និមល ដែលរូបនាងត្រូវគេស្គាល់ជា តារាម៉ូដែលនិងតារាសម្តែងស្រីម្នាក់ផងដែរ ជាងនេះទៅទៀត ថ្មីៗនេះ រូបនាងហាក់ទទួលបានផ្លែផ្កាជាខ្លាំង ក្នុងវិស័យកុនខ្មែរ នៅស្ថានីយទូរទស្សន៍PNN ដែលបច្ចុប្បន្ននេះ កញ្ញាទទួលបានតំណែងតួអង្គសម្តែង ឲ្យPNN រហូតដល់ទៅ២រឿង ទន្ទឹមគ្នាតែម្តង មើលទៅឡើងកូដស្រើតៗ គួរឲ្យសរសើរ។
គួរបញ្ជាក់ផងដែរថា កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយប្រចាំស្ថានីយទូរទស្សន៍PNN បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]