ព័រតូរីកូ៖ ជាការពិត កម្មវិធីប្រកួតសម្រស់ Miss Universe 2021 ដែលកម្ពុជាបានបញ្ជូនបវរកញ្ញា ងិន ម៉ារីឌី ទៅប្រកួត ទើបតែបានបញ្ចប់ទៅ កាលពីថ្ងៃទី ១៣ ខែ ធ្នូ ម្សិលមិញនេះ ហើយពិតជាទទួលបានការគាំទ្រពីមហាជនខ្មែរច្រើនខ្លាំងមែនទែន ដោយសារតែនាងមានទាំងសមត្ថភាព និងសម្រស់ បើទោះបីជាបវរកញ្ញារបស់យើងមិនអាចដណ្ដើមមកុដមកជូនប្រទេសក៏ដោយ។
ដោយឡែក បើក្រឡេកមកមើលបេក្ខភាពបវរកញ្ញាមួយរូបទៀត គឺកញ្ញា ភុំ សោភ័ណ្ឌ ដែលកំពុងតំណាងប្រទេសកម្ពុជាចូលរួមកម្មវិធី Miss World 2021 នៅ ប្រទេសព័រតូរីកូវិញ យើងឃើញថា នាងក៏មានសម្រស់ស្រស់ស្អាតមិនចាញ់បវរកញ្ញកម្មវិធីដទៃនោះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស បើងាកមកចាប់អារម្មណ៍ការធ្វើខ្លួន ការជ្រើសរើសម៉ូតសម្លៀកបំពាក់ដើម្បីស្លៀកពាក់ អំឡុងពេលស្ថិតក្នុងកម្មវិធីប្រកួតនោះវិញ ឃើញថា ភុំ សោភ័ណ្ឌ ពិតជាស្រស់ស្អាត លេចធ្លោស្ទើរគ្រប់ឈុត។ ពិសេសនាងក៏ទទួលបានការសរសើរ និងពាក្យពេចន៍លើកទឹកចិត្តពីមហាជន និងហ្វេនៗ ដើម្បីឲ្យនាងមានកម្លាំងចិត្តធ្វើវាឲ្យបានល្អនៅ វគ្គផ្ដាច់ព្រ័ត្រនៅ ប៉ុន្មានថ្ងៃខាងមុខនេះផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]