ចិន៖ អាជ្ញាធរសុខាភិបាលនៅទីក្រុងកំពង់ផែ Tianjin ភាគខាងជើងនៃប្រទេសចិន បានរកឃើញករណីដំបូងនៃមេរោគបំប្លែងថ្មី Omicron នៅលើដីគោករបស់ប្រទេសចិនស្របពេលដែលខេត្តសង្វាក់ផលិតកម្មដ៏ធំគឺខេត្ត Zhejiang បាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងចង្កោមរីកដាលនៃជំងឺកូវីដ១៩ ដំបូងរបស់ខ្លួននៅឆ្នាំនេះ។

លោក Zhong Nanshan អ្នកជំនាញខាងជំងឺផ្លូវដង្ហើមកំពូលរបស់ប្រទេសចិន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើតាមកាសែត Tianjin Daily បានរាយការណ៍ថា មេរោគបំប្លែងថ្មី Omicron ត្រូវបានរកឃើញលើ អ្នកដំណើរម្នាក់ដែលបានមកដល់ទីក្រុង Tianjin ពីបរទេស កាលពីថ្ងៃទី ៩ខែធ្នូ ដោយបន្ថែមថាអ្នកជំងឺកំពុងត្រូវបានព្យាបាលដោយឡែកនៅក្នុងមន្ទីរពេទ្យហើយនាពេលនេះ។

គ្រូពេទ្យធ្វើតេស្តរកកូវីដ១៩

ជាមួយគ្នានេះ កាសែតរដ្ឋចិន Global Times បានរាយការណ៍ថា អ្នកជំងឺគឺជាជនជាតិប៉ូឡូញ ដែលបានមកដល់ទីក្រុង Tianjin ពីទីក្រុង Warsaw ហើយពុំមានរោគសញ្ញា។

ដោយឡែក លោក Zhong Nanshan អ្នកជំនាញខាងជំងឺផ្លូវដង្ហើមកំពូលរបស់ប្រទេសចិន ត្រូវបានដកស្រង់សម្តីថា "យើងមិនចាំបាច់ភ័យខ្លាចចំពោះមេរោគបំប្លែងថ្មី Omicron តែយើងត្រូវអនុវត្តគោលនយោបាយសូន្យថាមវន្ត (dynamic zero-case policy)និងគោរពយ៉ាងតឹងរ៉ឹងនូវវិធានការបង្ការ និងត្រួតពិនិត្យច្បាស់លាស់"។

គិតត្រឹមថ្ងៃទី ១២ ខែធ្នូនេះ ប្រទេសចិន ប្រកាសរកករណីឆ្លងកូវីដ១៩ សរុបចំនួន ៩៩,៧៨០ ករណីហើយ រួមទាំងអ្នកដំណើរដែលមកពីបរទេសផងដែរ៕

គ្រូពេទ្យធ្វើតេស្តរកកូវីដ១៩
រូបភាព

ប្រភព៖ abc news

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]