កម្សាន្ត៖ បន្ទាប់ពីបានរកឃើញម្ចាស់ម្កុដ បវរកញ្ញាចក្រវាល ឆ្នាំ ២០២១ ដែលបានទៅលើបេក្ខភាពតំណាងប្រទេសឥណ្ឌាហើយ សម្រាប់បវរកញ្ញាប្រទេសប៉ារ៉ាហ្គាយ នាង Nadia Ferreira ដែលទទួលបានតំណែងលំដាប់រងទី ១ ក៏ត្រូវបានទស្សនិកជនជាច្រើន ស្រលាញ់ចូលចិត្ត ទៅលើសមត្ថភាព ជាពិសេស មុខមាត់ដ៏ស្រស់ស្អាតដូចតុក្កតារបស់នាង ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ សម្រាប់បវរកញ្ញាលំដាប់រងទី១ ក្នុងកម្មវិជីប្រកួត Miss Universe ឆ្នាំនេះ ពិតជាមានចំណុចដ៏លេចធ្លោជាច្រើន ដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ដោយ នាងគឺជាតារាបង្ហាញម៉ូដដ៏ល្បីមួយរូបនៅប្រទេសប៉ារ៉ាហ្គាយ ព្រមជាមួយនឹងទម្រង់មុខដូចតុក្កតាយ៉ាងស្រស់ស្អាត រាងកាយសមសួន ថែមទាំងមានកម្ពស់ ១,៧៥ ម៉ែត្រ និងស្ទីលម៉ូដដ៏ទាក់ទាញ ដែលត្រូវបានគេកត់សម្គាល់ តាំងពីចាប់ផ្តើមការប្រកួត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សNadia Ferreira បាននិយាយថា នាងបានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មពាណិជ្ជកម្ មនៅ Universidad Americana ហើយបានចាប់ផ្តើមធ្វើការ នៅក្នុងវិស័យម៉ូដ តាំងពីអាយុ ១៣ ឆ្នាំ និងមិនដែលឈប់នោះទេ។ ម៉្យាងវិញទៀត Nadia Ferreira មានជំនាញទំនាក់ទំនងខ្លាំង ដោយនាងអាចនិយាយភាសាជាច្រើនដូចជា ភាសាអង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ និងភាសាក្នុងស្រុក។
លើសពីនេះ នាងក៏ជា CEO របស់ក្រុមហ៊ុនគ្រួសារមួយ ដែលមានគោលបំណងបង្កើតឱកាសការងារដល់ស្ត្រី ជាពិសេស ចំពោះអ្នកដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារ។ Nadia ថែមទាំងបានចែករំលែកថា កាលពីនាងមានអាយុបានតែ ៨ ខែ នាងត្រូវវះកាត់ ដោយសារតែមានជំងឺ torticollis (រមួលត្រង់កន្លែងក) ពីកំណើត ហើយនៅអាយុ ១០ ឆ្នាំ នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានរោគសញ្ញា Susac (បាត់បង់ការមើលឃើញ និងការស្តាប់) ហើយក៏បានគិតថា នឹងមិនអាចរស់រានមានជីវិតនោះទេ។ ប៉ុន្តែជាក់ស្ដែង ឥលូវនេះ នាង Nadia Ferreira បាននិយាយថា នាងនៅទីនេះ ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ដើម្បីបង្ហាញពីស្មារតីដ៏រឹងមាំរបស់ខ្លួន និងមិនបោះបង់ក្តីស្រមៃ នោះឡើយ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]