ខេត្តកោះកុង÷ យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តកោះកុង មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់មាតាបិតា អាណាព្យាបាលសិស្ស និង ប្អូនៗសិស្សានុសិស្ស ដែលនឹងត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ឲ្យបានជ្រាបថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង រដ្ឋបាលខេត្តកោះកុងសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (ស.ស.យ.ក) បានត្រៀមលក្ខណៈជួយសម្រួលផ្ដល់កន្លែងស្នាក់នៅ ជូនដល់ប្អូនៗសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ដែលអញ្ជើញមកពីបណ្តាស្រុកក្នុងខេត្តកោះកុង ដែលមានការខ្វះខាតបានស្នាក់នៅដោយឥតគិតថ្លៃ នៅទីតាំងសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប់នឹងបេនឡានចាស់)។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សដែលមានបំណងស្នាក់នៅទីតាំងខាងលើ ដោយឥតគិតថ្លៃ មេត្តាជ្រាបជាព័ត៌មាន៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]