ហុងកុង៖ ថ្វីត្បិតតែ ជីវិតអាពាហ៍ពិពាហ៍ មានរយៈពេលត្រឹមតែ ៦ ឆ្នាំក្ដី ប៉ុន្តែរឿងរ៉ាវនៅក្នុងទំនាក់ទំនងអតីតគូស្វាមីភរិយា តារាប្រុស លោក Nicholas Tse និង តារាស្រី Cecilia Cheung នៅតែមានការតាមដានពីមហាជន រហូតមកដល់បច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានមតិជាច្រើនទៀត បាន រិះគន់ចំពោះ លោក Nicholas Tse ថា គ្មានទំនួលខុសត្រូវ ក្នុងការមើលថែកូន ដែលទុកឲ្យអតីតភរិយាទទួលបន្ទុកតែម្នាក់ឯង ផងដែរ។
ដោយឡែក ថ្មីៗនេះ យោងតាម ទំព័រដ៏ល្បីមួយ BJH ស្រាប់តែមានអត្ថបទ បង្កជាភាពរំជើបរំជួលនៅពេលដែលបានលើកឡើង ពីរឿងចាស់ៗកាលពីមុន របស់ លោក Nicholas Tse ។ ដោយក្នុងពេលសន្ទនាមួយ ដែលតារាប្រុសរូបនេះ បាននិយាយដល់អតីតភរិយា នាង Cecilia Cheung រូបលោកក៏បានស្រក់ទឹកភ្នែក និងបានសារភាពថា មិនថាមានរឿងអ្វីកើតឡើងនោះ Cecilia Cheung បានធ្វើអ្វីម៉្យាងដែលបានចាក់ដោតអារម្មណ៍របស់លោកខ្លាំងណាស។ ហើយ នាងតែងតែមើលថែកូនបានយ៉ាងល្អ និងមិនដែលនិយាយពីរឿងឈឺចាប់ពីមុន នៅចំពោះមុខកូនៗនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងតាមសកម្មភាពនេះ គឺពិតជាគ្រប់គ្រាន់ ដើម្បីបញ្ជាក់បានថា លោក Nicholas Tse បានគោរព និងដឹងគុណ ចំពោះអតីតភរិយារបស់ខ្លួនយ៉ាងខ្លាំង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]