កូរ៉េខាងត្បូង៖ បើទោះបីជាមានឈ្មោះល្បីល្បាញ មានអ្នកគាំទ្រច្រើន និងមានភាពសម្រិតសម្រាំងខ្លាំងលើគ្រប់សកម្មភាពសិល្បៈ ឬការបញ្ចេញស្នាដៃសិល្បៈនានាយ៉ាងណាក៏ដោយ សម្រាប់តារាស្រីមកពីក្រុមចម្រៀងកូរ៉េល្បីៗទាំងនេះ នៅ តែមិនអាចគេចផុតពីការរិះគន់ និងការមិនពេញចិត្តពីមហាជនមួយចំនួន។
ដោយក្នុងនោះ កាលពីមួយរយៈមុន តារាស្រីទាំងនេះ ត្រូវបានគេរិះគន់ខ្លាំងៗទៅ លើសម្លៀកបំពាក់របស់ពួកគេនៅ ពេលចូលរួមកម្មវិធីនានា និងការថតចម្រៀង MV ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិសេស រូបថតដែលពួកគេបានថតជាមួយសម្លៀកបំពាក់ទាំងនោះ ក៏ត្រូវបានលុបចោលភ្លាមៗ និងបានចេញមុខសុំទោសជាសាធារណៈចំពោះកំហុសឆ្គងនោះថែមទៀតផង៕
១.Jennie (BLACKPINK)
លើកដំបូងដែលត្រូវបានគេរិះគន់ពី Jennie គឺនៅ ក្នុង MV បទចម្រៀង Lovesick Girls ដោយតារារ៉េបស្រីរូបនេះបានស្លៀករ៉ូបគិលានុបដ្ឋាយិកាខើចខ្លី និងពាក់ស្បែកជើងកែងខ្ពស់ពណ៌ក្រហម។ ថ្វីត្បិតតែធ្វើឡើងដោយគ្មានមានចេតនាក៏ដោយ ប៉ុន្តែរូបភាពរបស់ Jennie នៅ តែត្រូវបានអ្នកនិយមលេងអ៊ីនធឺណេត ចាត់ទុកជារូបភាពស៊ិចស៊ីជ្រុល មិនសមរម្យក្នុងក្រមសីលធម៌គិលានុបដ្ឋាយិកា។ ហើយកំហុសដ៏ធំនេះ ត្រូវបានផលិតកម្ម YG លុបនូវឈុតដែល Jennie ពាក់ទាំងនេះចេញពី MV ភ្លាមៗ។
២.Dahyun (Twice)
នាងក៏មានរឿងរ៉ាវស្រដៀង Jennie ដែរ។ នៅ ពេលដែលនាងជា Trainee ចូលរួមក្នុងកម្មវិធី JYP survival តារាស្រីរូបនេះបានបង្កភាពមិនស្រួល នៅ ពេលដែលបានពាក់អាវជាមួយនឹងរូបភាពក្មេងស្រីតុក្កតាដែលបង្ហាញពីកំប៉េះគូទយ៉ាងច្បាស់ៗ។
៣.Jihyo(Twice)
នាងបានស្លៀកសម្លៀកបំពាក់រចនាបទបែបជាជនជាតិដើមអាមេរិក ជាមួយអាវរោមសត្វពណ៌ត្នោត និងគូសមុខក្រវេមក្រវាមក្នុងឱកាសបុណ្យ Halloween។ វាមិនមានបញ្ហាអ្វីធំដុំទេ ប៉ុន្តែតារាស្រីរូបនេះបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតមានការរំជើបរំជួល និងនាំគ្នាវែកញែកថា ស្លៀកពាក់បែបនេះជាការប្រមាថដល់វប្បធម៌របស់កុលសម្ព័ន្ធជនជាតិដើមភាគតិច។
៤.Yerin (GFriend)
ក៏ត្រូវបានគេរិះគន់ដែរ ចំពោះការពាក់អាវដែលមានពាក្យ «Everything is Sh**t»។ ពាក្យនេះ វាមានអត្ថន័យមិនសមរម្យ និងមិនគួរឲ្យស្ដាប់ ដែលបណ្តាលឲ្យរូបភាពរបស់តារាស្រីត្រូវបានលុបចោល។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]