ហុងកុង៖ កាលពីថ្មីៗនេះ មានគេចេញផ្សាយ រូបភាពថ្មីតារាសម្តែងជើងចាស់ Chow Yun Fat នៅលើបណ្តាញសង្គម មានការចាប់អារម្មណ៍ ដោយលោក ​ស្លៀក​ឈុត​កីឡា​ជាមួយនឹងមួក​បង្ហាញ​សក់​ពណ៌​ខ្មៅ  នៅក្នុងភោជនីយដ្ឋាន​ដ៏​ល្បី​មួយ កំពុងពិសារគុយទាវម្នាក់ឯង យ៉ាងកម្សត់ តែមើលទៅមានក្តីសុខនៃជីវិតសាមញ្ញរបស់លោក។

ជាក់ស្តែង ស្ថិតក្នុង​វ័យ ​៦៦ ​ឆ្នាំ តារាសម្តែងរូបនេះ នៅតែមាន​កាយ​សម្បទារឺងមាំ និង​ពូកែ​ក្នុង​ការ​ហាត់​ប្រាណណាស់។  លោកតែងតែ ធ្វើការរក្សាសុខភាព ក្នុងការធ្វើលំហាត់ប្រាណទៀងទាត់ និងទទួលទានអាហារ ដែលល្អសម្រាប់សុខភាព ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយរូបភាពនេះ​បានបង្ហោះនៅលើបណ្តាញសង្គម តារា​សម្ដែង​រូប​នេះ ត្រូវបានគេលើកឡើងកោតសរសើរ នៃការប្រើប្រាស់ជីវិត ដូចមនុស្សធម្មតាទូទៅ ខណៈរូបលោក មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញនោះទេ  តែតួអង្គ ស្តេចល្បែងរូបនេះ មានទ្រព្យរាប់រយលានដុល្លារ ថែមទៀត តែនៅចូលភោជនីយដ្ឋានសាមញ្ញ នឹងញុំអាហារធម្មតាទៅវិញ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

 Chow Yun Fat
 Chow Yun Fat
រូបភាពថ្មីរបស់លោក  Chow Yun Fat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]