កម្សាន្ត៖ ពិតណាស់ ចាប់តាំងពីពេលកុមារី ល្អហួស បង្ហាញមុខលើបណ្ដាញសង្គម និងផ្ទុះល្បីថានាងមានមុខមាត់ដូចតារាសម្ដែងស្រីថៃលំដាប់ប្រទេស យ៉ាយ៉ា រួចមក នាងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដែលនិយមលេងបណ្ដាញសង្គម។

ជាងនេះទៅ ទៀត ក្រៅ ពីមានរូបសម្ផស្សស្អាតផូរផង់ គេដឹងទៀតថាក្មេងស្រីរូបនេះ មានដុងសិល្បៈអាចសម្ដែង ច្រៀងរាំស្ទើរគ្រប់ទម្រង់ ជាពិសេសថ្មីៗនេះ នាងកំពុងហ្វឹកហាត់រៀនដើរបង្ហាញម៉ូតផងដែ បើទោះបីនៅ ក្មេងវ័យក៏ពិតមែន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មហាជនជាច្រើន បានដាក់ការរំពឹងទុកទៅ លើ កុមារី ល្អហួស ជាខ្លាំងថានាពេលអនាគតនាងអាចនឹងក្លាយ ជាបេក្ខនារីដ៏មានសម្ថភាពដែលនឹងតំណាងឲ្យកម្ពុជាទៅ បង្ហាញខ្លួនលើឆាកអន្តរជាតិផងដែរ។ មិនតែប៉ុណ្ណោះ គេថែមទាំងរំពឹងថា  ល្អហួស នឹងអាចដណ្ដើមម្កុដពីស្រុកគេបានដោយសារគុណសម្បតិ្តរបស់ ល្អហួស មានដូចខាងក្រោមនេះ៖

-ប្អូនមានរូបសម្បិត្តិស្រស់ស្អាតពីកំណើតទាំងទម្រង់មុខរូបរាងនិងកម្ពស់សុទ្ធតែស្រស់ស្អាតតាំងពីកំណើត

-ប្អូនកើតក្នុងត្រកូលដែលមានស្ដុកស្ដម្ភចឹងប្អូននិងមិនពិបាកក្នុងការរៀបចំឈុត ការតែងខ្លួន ការចំណាយទាំងអស់ដែលត្រូវជួប ទោះបីប្អូនទៅប្រឡងស្រុកគេក៏ដោយគ្រួសារប្អូនប្រាកដជាជ្រោមជ្រែងព្រមជាមួយនិងរើសឈុតស្អាតៗពេលទៅប្រឡងស្រុកគេជាក់ជាមិនខាន

-នៅក្មេងតែមានសម្ថតភាពចំពោះភាសាអន្ដជាតិបាន បានន័យថាអោយតែប្អូនខំប្រឹងទៀតការនិយាយភាសាប្រាកដជាបានល្អនិងស្ទាត់ជំនាញ ប្រាកដជាឆ្លើយសំនួរបានយ៉ាងល្អឥតខ្ចោះ

-ប្អូនដឹងពីមូលដ្ឋានគ្រឹះនៃការដើររួចខ្លះហើយអោយតែប្អូនខិតខំហ្វឹកហាត់អនាគតពិតជាមិនធ្វើអោយប្រជាជនខ្មែរខកចិត្តពេលប្អូនដើរបង្ហាញម៉ូតនៅលើឆាកអន្ដជាតិនោះទេ៕

ប្រភព៖ គាំទ្រខ្សែភាពយន្តខ្មែរ តារាខ្មែរ

សូមទស្សនារូបភាពខាងក្រោម៖

 ល្អហួស
 ល្អហួស
 ល្អហួស
 ល្អហួស
 ល្អហួស
 ល្អហួស
 ល្អហួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស