សេអ៊ូល៖​ ជាមួយនឹងឧស្សាហកម្មកម្សាន្តកូរ៉េ ត្រូវបានគេ កោតសរសើរជាច្រើន នៃបុគ្គលដ៏ស្រស់ស្អាត ដែលបានទាក់ទាញពីអ្នកនិយមលេងបណ្តាញសង្គម បានជម្រុញធ្វើឲ្យតារាទាំងនោះ មានប្រជាប្រិយភាពកាន់តែខ្លាំង លើរូបសម្រស់ ដែលមានភាពរស់រវើកប្លែកពីគេ នៃរូបដែលបានបង្ហោះលើបណ្តាញអ៉ីនធឺណែត៕

ជាក់ស្តែង ថ្មីៗនេះ អ្នកនិយមលេងអ៉ីនធឺណែតម្នាក់ បានបង្កើតការបង្ហោះសហគមន៍អនឡាញមួយ ដោយពន្យល់ថា មានតារាល្បីច្រើនដួងនេះ ពិតជាលេងទឹកមុខ ក៏ដូចជា អារម្មណ៍មើលទៅប្លែក ដែលអ្នកលេង Instagram ជាច្រើនប្រាថ្នាចង់បាន ព្រោះភាពប៉ិនប្រសប់ ក្នុងថតរូបរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើនបានលើកឡើងថា​តារាស្រី Han So Hwee Jennie សមាជិកក្រុម BLACKPINK អ្នករាំអាជីព N0:ZE និងតារាសម្តែង Lim Bo Ra ដោយពួកគេសុទ្ធតែមានជំនាញក្នុងការថតរូបចេញជារូបសន្លឹក។

លើសពីនេះ មិនថាមួយប្លង់ណានោះទេ មួយប៉ុស្តិ៍ ទៅមួយប៉ុស្តិ៍័ សុទ្ធសឹងតែមានភាពឡូយឆាយ គួរឱ្យស្រលាញ់ ជាមួយនឹងរូបរាងទាន់សម័យ ខណៈដែល រូបគេជាតារាសិល្បៈតែប៉ុណ្ណោះ តែមើលទៅមានភាពប៉ិនប្រសប់ក្នុងលេងស្ទាយ៍ ទឹកមុខ ក្នុងការថតរូបតែម្តង៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Han So Hwee
Jennie
 N0:ZE
Lim Bo Ra

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]