អង់គ្លេស៖ ការណែនាំ និងជម្រុញឱ្យធ្វើការតាមអនឡាញ (Work From Home) ត្រូវបានត្រឡប់មកវិញនៅ ចក្រភពអង់គ្លេសវិញហើយ នៅ ពេលដែលស្កុតឡែនបានពង្រឹងការនៅ ដាច់ដោយលែក ហើយវេលស៍កំពុងស្ថិតក្នុងត្រួតពិនិត្យប្រចាំសប្តាហ៍តែម្តង។
ដោយឡែក នៅ ចក្រភពអង់គ្លេសនៅ ពេលនេះ បានចេញច្បាប់ថ្មីដ៏តឹងរឹង ដោយទីកន្លែងនិមួយៗ និងការប្រារព្ធពិធីណាមួយ គឺតម្រូវសម្របទៅ តាមច្បាប់រដ្ឋបាល ហើយប្រជាពលរដ្ឋត្រូវទទួលបានការចាក់វ៉ាក់សាំងពេញលេញ (បច្ចុប្បន្នមានពីរដូស) ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ រួមទាំងអូមីក្រុងផងដែរ ក្រៅ ពីនេះគឺត្រូវបានលទ្ធផលតេស្តអវិជ្ជមានកូវីដទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សច្បាប់នៅ ក្នុងចក្រភពអង់គ្លេសមានដូចជា៖
មនុស្សទាំងអស់នឹងត្រូវបង្ហាញស្ថានភាពសុខភាព របស់ពួកគេដើម្បីទទួលបានការអនុញ្ញាតចូលទៅ កាន់ ក្លឹបរាត្រី ឬទីតាំងកន្លែងហាង ឬភោជនីយដ្ឋាន ដែលអាចមានមនុស្សច្រើនជាង ៥០០នាក់ រួមទាំងកន្លែងបរិវេនខាងក្រៅ ដែលដែលមានមនុស្សច្រើនជាង ៤,០០០ នាក់ និងកន្លែងណាមួយដែលមានមនុស្សច្រើនជាង ១០,០០០ នាក់ផងដែរ។
ការពាក់ម៉ាស ឬរបាំងមុខគឺជាអ្វីដែលត្រូវធ្វើជាដាច់ខាតនៅ ក្នុងកន្លែងសាធារណៈ ឬក្នុងហាងពេលដើរចូលមុនពេលបរិភោគ រួមទាំងរោងកុន និងហាងកាត់សក់ជាដើម។
ប្រជាពលរដ្ឋគួរតែធ្វើការពីផ្ទះ ប្រសិនបើពួកគេអាចធ្វើបាន។
ការអនុវត្តធ្វើតេស្តតាមទឹកមាត់គឺត្រូវបានជម្រុញឱ្យធ្វើ មុនពេលមនុស្សចូលទៅ ក្នុងកន្លែងណាដែលមានហានិភ័យខ្ពស់ ដូចជាកន្លែងដែលមានមនុស្សប្រជុំគ្នាច្រើន។
រីឯសិស្សនៅ អនុវិទ្យាល័យត្រូវតែពាក់របាំងមុខនៅ ក្នុងតំបន់ណាដែលមានមនុស្សច្រើន រួមទាំងបុគ្គលិកនៅ សាលាទាំងអស់ និងមានទាំងអ្នកថែទាំកុមារផងដែរ។
យ៉ាងហោចណាស់ ត្រូវរក្សាគម្លាតសង្គមចាប់ពី១កន្លះឡើងលើទៅ មិនថាទាំងមន្ទីរពេទ្យ និងកន្លែងត្រួតពិនិត្យលំខិតឆ្លងដែន។ ក្រៅ ពីនេះចំពោះ នរណាដែលមានរោគសញ្ញាកូវីដ ឬអ្នកដែលធ្វើតេស្តវិជ្ជមាន ត្រូវតែនៅ ដាច់ដោយឡែកពីគេ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]