កូរ៉េខាងត្បូង៖ ប្រជាជនកូរ៉េខាងត្បូងសរុបចំនួន ១,៧០០ នាក់ត្រូវបានក្រុមហ៊ុន Gallup Korea ស្នើឱ្យបោះឆ្នោតជ្រើសរើសតួសម្តែង/តារាស្រីរបស់ទូរទស្សន៍ដែលរះត្រដែត នៅឆ្នាំ ២០២១។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី២៨ខែវិច្ឆិកានៅទូទាំងប្រទេសកូរ៉េខាងត្បូង ហើយអ្នកបោះឆ្នោតនោះ មានអាយុលើសពី ១៣ឆ្នាំ ទើបអាចចូលរួមក្នុងការស្ទង់មតិ។

តារាសម្ដែងប្រុស លោក Kim Seon Ho ជាតួអង្គប្រុស ក្នុងរឿង 'Hometown ChaChaCha' របស់ស្ថានីយ៍ទូរទស្សន៍កូរ៉េខាងត្បូង tvN ត្រូវបានបោះឆ្នោតជ្រើសរើសដោយអ្នកបោះឆ្នោតប្រមាណ 7.8% ដែលដាក់លោកឱ្យជាប់ចំណាត់ថ្នាក់លេខ១​​ សម្រាប់ឆ្នាំ ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Seon Ho
Kim Seon Ho

ចំណាត់ថ្នាក់លេខ២ គឺបានទៅលើតារាសម្ដែងស្រី ក្នុងរឿង "Hometown ChaChaCha"គឺ កញ្ញា Shin Min Ah ទទួលបាន ៧.៣ %។ ចំណែកឯ លោក Lee Jung Jae តារាសម្តែងប្រុសក្នុងរឿងដ៏ល្បី Squid Game ទទួលបាន ៧.៣% ដូចគ្នានឹង Shin Min Ah នៃការបោះឆ្នោត។

Shin Min Ah
Shin Min Ah
Lee Jung Jae
Lee Jung Jae ក្នុងរឿង Squid Game

ក្នុងនោះដែរ តារា​សម្តែង​ទូរទស្សន៍​កំពូល​ទាំង ១០ ដែល​រះ​ក្នុង​ឆ្នាំ ២០២១ មាន​ដូច​ជា Jun Ji Hyun (៥.៥ %), Song Hye Kyo (៥.២%), Kim So Yeon (៥.០%), Honey Lee (៤.៩%), Jo Jung Suk (៤.៩%), Nam Goong Min (៤.៥%), Youn Yeo Jung (៤.១%) និង Song Joong Ki (៤.១%)។ទន្ទឹមនឹងនេះដែរ ប្រភេទ 'តារាសម្ដែង/តារាសម្ដែងទូរទស្សន៍ ដែលរះត្រដែត' បានមានការវិវត្តន៍ផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ នៅក្នុងចំណាត់ថ្នាក់ចាប់តាំងពីឆ្នាំ ២០០៧មក មិនដូចប្រភេទផ្សេងទៀតដូចជា 'តារាកំប្លែងប្រចាំឆ្នាំ' ឬ 'តារាកីឡាប្រចាំឆ្នាំ' ។

សូមរំលឹកផងដែរថា កាលពីឆ្នាំមុន កំពូលតារាសម្ដែង/តារាសម្ដែងទូរទស្សន៍ទាំង ៥ដែលរះក្នុង ២០២០រួមមាន Kim Hee Ae, Park Bo Gum, Hyun Bin, Park Seo Joon និង Son Ye Jin៕

Kim Seon Ho និង Shin Min Ah ក្នុងរឿង Hometown Cha-Cha-Cha

ប្រភព៖ allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]