ភ្នំពេញ៖ នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ អាករ បានចំនួន ១០ ៣៤៨,៥០ពាន់លានរៀល (គិតជាលុយដុល្លារប្រមាណជា ២ ៥៦០លានដុល្លារ) នារយៈពេល១១ខែមកនេះ​។ នេះបើតាមការអះអាងដោយអគ្គនាយកដ្ឋានពន្ធដារ ចំណូលដែលប្រមូលបាននេះ គឺស្មើនឹង១១៤,១៣ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២១។

ដោយឡែក កាលពីថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីប្រកាសបញ្ជាក់ថា ចំណូលដែលប្រមូលបាននេះ គឺលើសផែនការរហូតដល់១៤,១៣ភាគរយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមលោក គង់ វិបុល អគ្គនាយកពន្ធដារ បានមានប្រសាសន៍ថាកត្តាដែលធ្វើឱ្យការប្រមូលពន្ធលើសផែនការជាង១៤ភាគរយនេះ គឺដោយសារកម្ពុជាគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈវិធានការជាយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងការបើកប្រទេសឱ្យដំណើរការសេដ្ឋកិច្ចឡើងវិញ ចាប់តាំងខែវិច្ឆិកាមក។

យ៉ាងណាមិញ ជាមួយគ្នានេះ អគ្គនាយកពន្ធដារ ក៏បានការកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងទំនើបកម្មពន្ធដារ, ការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន(Tol E-Filing, E-Filing , E-Payment, GDT Tax Pre-filling app), ដោយការពង្រឹងអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការអន្តរាគមន៍របស់រដ្ឋាភិបាល ចំនួន១០ជុំកន្លងមក, ការចុះអង្កេតសហគ្រាសតាមដងផ្លូវ បានផ្តល់នូវមូលដ្ឋានទិន្នន័យគ្រប់គ្រាន់ ក្នុងការអនុវត្តគ្រប់គ្រងការចុះបញ្ជីពន្ធដារសហគ្រាស ជាដើម...៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក គង់ វិបុល អគ្គនាយកពន្ធដារ  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]