ភ្នំពេញ៖ កម្មវិធីប្រកួតលំដាប់ថ្នាក់អន្តរជាតិ Miss Teen International Cambodia ជាកម្មវិធីដំបូងគេបង្អស់ ដែលបង្កើតឡើងក្នុងគោលបំណងស្វែងរកបវរកញ្ញាមានអាយុចាប់ពី១៤ដល់១៩ឆ្នាំ ដើម្បីបន្តដំណើរទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Teen International លើឆាកអន្តរជាតិនាពេលខាងមុខ។

ពិតណាស់ កម្មវិធីប្រកួតបវរកញ្ញាយុវវ័យកម្ពុជា ក៏កំពុងចាប់ផ្ដើមបើកការប្រកួត ព្រមទាំងបានជម្រុះបេក្ខនារីពី១០០នាក់ មកនៅត្រឹម៤០ ក្នុងវគ្គAuditionកាលពីពេលថ្មីៗនេះផងដែរ។ ទន្ទឹមនឹងធ្វើការជម្រុះបេក្ខនារីមកនៅត្រឹម៤០រូបនោះ ពីខាងកម្មវិធីក៏មានវគ្គបង្រៀនដើរម៉ូត និងហ្វឹកហាត់បេក្ខនារីទាំងអស់រៀនសម្ដែងបន្ថែម ដើម្បីព្រឹងសមត្ថភាពឲ្យខ្លាំង សម្រាប់ការត្រៀមខ្លួនប្រកួតនៅវគ្គបន្តទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 តួយ៉ាង ស្របពេលបញ្ចប់វគ្គAudition កាលពេលនៅកន្លងទៅថ្មីៗនេះ កម្មវិធី Miss Teen International Cambodia នឹងចាប់ផ្ដើមបើកបន្តការប្រកួតវគ្គ Casting Audition Round និងជម្រុះបេក្ខនារីពី៤០នាក់ មកនៅត្រឹម២៥នាក់ប៉ុណ្ណោះ។ 

គួរបញ្ជាក់ផងដែរថា​ ការផ្សាយផ្ទាល់វគ្គ Casting Audition Round នឹងចាប់ផ្ដើមLiveនៅថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១ នៅវវេលាម៉ោង ៧ៈ០០ យប់តទៅ  នៅលើផេកផ្លូវការ Miss Teen International Cambodia

សូមទស្សនារូបភាពខាងក្រោម៖ 

ការផ្សាយបន្តផ្ទាល់ Miss Teen International Cambodia វគ្គ Casting Audition Round

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]