ភ្នំពេញ៖ ស្រាបៀរ អង្គរ ដែលជាម៉ាកស្រាបៀរមួយរបស់ក្រុមហ៊ុន ខេមប៊្រូវ អិលធីឌី មានមោទនភាពក្នុងការចូលរួមឧបត្ថម្ភធំ នៅក្នុងកម្មវិធី មហោស្រពសិល្បៈអង្គរអន្តរជាតិ ដែលជាការរៀបចំលើកដំបូងបំផុតនៅក្នុងក្រុងសៀមរាប។ អ្នកចូលរួមនឹងរំភើបរីករាយជាមួយសកម្មភាពសិល្បៈកម្សាន្តសប្បាយៗ ដែលមាននៅក្នុងកម្មវិធីនេះរយៈពេលបីថ្ងៃពេញ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
កម្មវិធីនេះផ្សព្វផ្សាយអំពីវប្បធម៌ សិល្បៈ និងបេតិកភណ្ឌកម្ពុជាទៅកាន់ពិភពលោកកាន់តែទូលំទូលាយ ដោយអ្នកអាចចូលរួមកម្សាន្តបានដោយសេរី ហើយកម្មវិធីនេះក៏ឆ្លុះបញ្ចាំងពីទេពកោសល្យសិល្បៈដ៏ល្អឯកផងដែរ។ អ្នកចូលរួមរីករាយទស្សនាជាមួយការតាំងពិព័រណ៍ផលិតផល ផ្ទាំងគំនូរតាមដងផ្លូវ ល្ខោនស្រមោល ការសម្តែងសៀក ជួបជាមួយសិល្បករ ការបង្ហាញក្បាច់គុនល្បុក្កតោ កម្មវិធីនិយាយងាយៗ និងកំណាព្យ ការរាំកម្សាន្ត រួមទាំងការសម្តែងពិសេសដោយក្រុមរបាំវិសុទ្ធិអង្គរ ការតាំងបង្ហាញ និងសម្ពោធសៀវភៅ ការបង្ហោះខ្លែង និងកម្មវិធីកម្សាន្តៗជាច្រើនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកដែលស្រឡាញ់សិល្បៈ បើមិនបានចូលរួមផ្ទាល់ក៏មិនអីដែរ ព្រោះកម្មវិធីមហោស្រពសិល្បៈដ៏អស្ចារ្យនេះនឹងធ្វើការផ្សាយបន្តផ្ទាល់តាមរយៈផេកហ្វេសប៊ុកផ្លូវការ facebook.com/AIFA2021Festival/ ដូច្នេះអ្នកទាំងអស់គ្នាអាចទស្សនាផ្ទាំងទស្សនីយភាពបង្ហាញពីវប្បធម៌ និងសិល្បៈខ្មែរដ៏រុងរឿង និងជាហេតុផលដែលយើងទាំងអស់គ្នាត្រូវចូលរួម អភិរក្សសិល្បៈខ្មែរយើង។
លោក សោម ច័ន្ទណារ៉ាត ជាអ្នកគ្រប់គ្រងពាណិជ្ជសញ្ញាស្រាបៀរ អង្គរ នៅក្រុមហ៊ុន ខេមប៊្រូវ បានមានប្រសាសន៍ថា៖
កម្មវិធីមហោស្រពសិល្បៈនេះ នឹងអនុវត្តតាមវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ 19 ហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងគោរពធ្វើតាមការណែនាំផ្សេងៗ ដើម្បីរក្សាសុវត្ថិភាពរបស់យើងទាំងអស់គ្នា។
សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីមហោស្រពសិល្បៈ សូមចូលទៅកាន់៖ facebook.com/AIFA2021Festival/
ក្រុមហ៊ុនខេមប៊្រូវ នៅកម្ពុជា
ខេមប្រ៊ូវ គឺជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមស្ដង់ដារអឺរ៉ុប និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ចាប់តាំងពីដើមឆ្នាំ 1960 មក។ ខេមប្រ៊ូវ មានមោទនភាព ដែលបានក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាស៊្បែរគ្រុប មានទីស្នាក់ការកណ្តាលនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលបានរួមបញ្ចូលនូវស្តង់ដារ វប្បធម៌ និងឧត្តមភាពដ៏ល្អឥតខ្ចោះនៃសង្វាក់ផលិតកម្មទាំងមូល។ ក្រុមហ៊ុនបានផ្តល់ជម្រើសអតិថិជនជាច្រើនក្នុងពាណិជ្ជសញ្ញាស្រាបៀរល្បីៗ មានទាំងពាណិជ្ជសញ្ញាជាតិ និងអន្តរជាតិជាច្រើន ដូចជា កាស្ប៊ែរជាពាណិជ្ជសញ្ញាស្រាបៀរអន្តរជាតិស្តង់ដារលំដាប់កំពូល និងស្រាបៀរអង្គរ ជាពាណិជ្ជសញ្ញាជាតិលំដាប់កំពូល ដែលទទួលបានការទទួលស្គាល់ពីប្រជាជាតិខ្មែរ តាមរយៈ «ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ»។ ចាប់តាំងពីឆ្នាំ 1992 ខេមប្រ៊ូវ ក៏បានទទួលសិទ្ធិផ្តាច់មុខពី ក្រុមហ៊ុន Pepsi Co ក្នុងការផលិត និងចែកចាយភេសជ្ជៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន ភេសជ្ជៈពាណិជ្ជសញ្ញា Pepsi, Mirinda, 7-Up, & Sting ជាដើម។
«ការផលិតស្រាបៀរជាមួយការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក!»
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]