ភ្នំពេញ៖ នាពេលថ្មីៗនេះ អាជ្ញាធរបានរកឃើញ អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុងម្នាក់នៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនេះគឺជាករណីដំបូងបង្អស់នៅ កម្ពុជាចាប់តាំងពីវីរុសនេះមានវត្តមានមក។

ដោយឡែក យោងតាមការអះអាងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថាមានស្ត្រីជនជាតិខ្មែរមួយរូប បានពរពោះ១៥សប្តាហ៍ រួចបានធ្វើមកតាមជើងហោះហើរចេញពីប្រទេសហ្គាណា (អាហ្វ្រិចខាងលិច) ឆ្លងតាមឌូបៃ រួចបន្តជើងហោះហើរនៅ ព្រលានយន្តហោះក្រុងបាងកកថៃ ហើយរង់ចាំជើងហោះហើត ១៨ម៉ោង ទើបបន្តមកកម្ពុជា នៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាលបានធ្វើតេស្តរហ័សលើសំណាក រួចរកឃើញថាមានវិជ្ជមានកូវីដ១៩ ទើបបញ្ជូនសំណាកទៅ កាន់ វិទ្យាសា្ថនប៉ាស្ទ័រកម្ពុជា​ដើម្បីបញ្ជាក់រកវីរុសកូវីដ១៩ បំប្លែងថ្មីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាល នៅ មជ្ឈមណ្ឌលជាតិកម្ចាត់របេង និងហង់សិន ក្នុងរាជធានីភ្នំពេញ៕

សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]