កម្សាន្ត៖​ ដូចដែលបានដឹងស្រាប់់ហើយ ថា តារាស្រី Zhao Liying គឺជាសិល្បករដ៏មានប្រជាប្រិយភាពទាំងសម្រស់ និងសមត្ថភាពក្នុងការងារសិល្បៈ រហូតបានក្លាយជាតារាស្រីលំដាប់ជួរមុខ ប៉ុន្តែសម្រាប់រូបនាង នៅតែមានភាពចម្រូលចម្រាសជារឿយៗ ព្រមទាំងត្រូវបានគេយកទៅប្រៀបធៀបជាបន្តបន្ទាប់។

ជាពិសេស ថ្មីៗនេះ ស្រាប់តែមានការលើកឡើង ពី Zhao Liying និង Yang Zi ដែលអ្នកទាំងពីរសុទ្ធ តែតារាដ៏ល្បី​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ជាមួយនឹងស្នាដៃជាច្រើន ផងដែរ។ ដោយឡែក នៅក្នុងនោះ មនុស្សជាច្រើនបានកត់សម្គាល់ឃើញថា នៅពេលដែលអ្នកទាំងពីរ បានបង្ហាញខ្លួនជាមួយគ្នា នៅក្នុងព្រឹត្តិការណ៍ដ៏ធំៗ នៅក្នុងកម្មវិធីសិល្បៈកម្សាន្ត តារាស្រី Zhao Liying ក៏បានបង្ហាញ ពីការលេងខ្លួន បង្អួតរូបរាងតូចច្រឡឹង ពោរពេញដោយភាពទាក់ទាញ យ៉ាងខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកម្មវិធីថ្មីចុងក្រោយ ដែលតារាស្រី ២ រូបនេះ បានចូលរួមជាមួយគ្នានោះ Zhao Liying បាន​បង្កភាពរំជើបរំជួល ​ដោយ​សារ​ទឹក​មុខ​ដ៏​គួរ​ឱ្យ​ស្រលាញ់ ព្រមទាំងស្នាម​ញញឹម​ដ៏​ផ្អែម​ល្ហែម​ ក៏ដូចជាឈុតសម្លៀកបំពាក់ដ៏លេចធ្លោ គួរឲ្យសរសើរពីទស្សនិកជនជាច្រើន ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Yang Zi
Zhao Liying និង Yang Zi បង្ហាញខ្លួនជាមួយគ្នា
Zhao Liying និង Yang Zi បង្ហាញខ្លួនជាមួយគ្នា
Zhao Liying និង Yang Zi បង្ហាញខ្លួនជាមួយគ្នា
Zhao Liying និង Yang Zi បង្ហាញខ្លួនជាមួយគ្នា
Zhao Liying និង Yang Zi បង្ហាញខ្លួនជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]