កម្សាន្ត៖ បន្ទាប់ពីកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ ២០២១ បានបញ្ចប់ទៅ  និង​បានរកឃើញម្ចាស់ម្កុដដែលជាបេក្ខភាពតំណាងប្រទេសឥណ្ឌា នាង Harnaaz Sandhu បានធ្វើឲ្យមានការចាប់អារម្មណ៍ ព្រមទាំងមានការលើកឡើង ពីរឿងរ៉ាវរបស់នាងកាលពីមុន ផងដែរ។ 

យ៉ាងណាមិញ ថ្វីត្បិតតែ បច្ចុប្បន្ននេះ Harnaaz បានបង្ហាញពី សម្រស់ដ៏ស្រស់ស្អាត ព្រមទាំងរូបរាងដ៏ទាក់ទាញក៏ពិតមែន តែកាលពីមុននោះ ត្រូវបានគេបង្ហើបថា រូបនាងគឺជាក្មេងស្រីទន់ខ្សោយម្នាក់ ព្រមទាំងត្រូវបានវាយប្រហារ ដោយពាក្យសម្ដីរិះគន់ ទៅលើរូបនាង ថា មានរូបរាងស្គមខ្លាំងពេក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា ជាមួយនឹងការបង្ហាញបទសម្ភាសន៍កាលពីខែកញ្ញា កន្លងទៅ នៅពេលដែលនាង ទទួលបានតំណែង ជាបវរកញ្ញា Diva តំណាងប្រទេសឥណ្ឌា (Miss Diva 2021 of India) នាងស្រាប់តែបានលើកឡើងថា ពីក្មេងស្រីដែលមានបុគ្គលិកលក្ខណៈទន់ខ្សោយ និងត្រូវបានគេរិះគន់ពីរូបរាងមែន តែនាងនៅតែអាចដឹងពីសក្តានុពលរបស់ខ្លួន៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Harnaaz Sandhu 
Harnaaz Sandhu 
Harnaaz Sandhu 
Harnaaz Sandhu 
Harnaaz Sandhu 
Harnaaz Sandhu 
Harnaaz Sandhu កាលពីមុន
Harnaaz Sandhu កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]