កម្សាន្ត៖  ពិតណាស់ វ័យត្រឹមតែ ២១ឆ្នាំមែន តែកូនស្រី ម្ចាស់សំអាងការប្រណីតនារី ស្រីនា​ រូបនេះ ហាក់មានសន្ទុះជោគជ័យខ្លាំង ក្នុងមួយរយៈចុងក្រោយនេះ ជាពិសេសគឺ ការជោគជ័យលើ អាជីពជា Influencer ដោយក្នុងនោះ គេឃើញមាន ស្រទាប់យុវវ័យជាច្រើន គាំទ្ររូបនាង។  

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យគ្រប់គ្នាស្ញើចនោះគឺ ត្រឹមវ័យ២១ឆ្នាំនេះ ស្រីនា បានសម្រេចជោគជ័យលើរឿងពិសេសៗដូចខាងក្រោមនេះទៅ ហើយ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

-ឈ្មោះពេញ : ជាស្រីនា មានអាយុ20_21ឆ្នាំ បច្ចុប្បន្នជានិស្សិតកំពុងបន្កការសិក្សាផ្នែក Business Administration At American University of Phnom Penh

-ស្រីនាគឺជាអ្នកជំនួញវ័យក្មេង ថ្វីត្បិតតែមានអាយុ20ឆ្នាំក៏ពិតមែនប៉ុន្ដែប្អូនក៏មានឈ្មោះជាម្ចាស់សំអាងការដ៏ធំ១ក្នុងស្រុកផងដែរ

-ស្រីនាទទួលបានអ្នក Follow លើ Instagram ដល់ទៅ 1M Followers ដែលជាចំនួនដ៏ច្រើន១ព្រោះប្អូនមិនមែនជាតារាអាជីពណា១ឡើយ

-ចំនុចពិសេសប្អូនគឺជាសិស្សដែលទទួលបាននិទ្ទេសAកាលជំនាន់ប្រឡងទី១២កំឡុងឆ្នាំ2018 ស្រីនាត្រូវបានគេចាប់ផ្ដើមស្គាល់លើវិឌីអូមួយដែល បង្ហោះដោយម៉ាក់របស់គាត់ ពេលទៅស្ដាប់លទ្ធផលប្រកាសកាលប្រឡងទី១២នៅបរិវេណវិទ្យាល័យ១ដោយ ប៉ាប្អូនលោតអរខ្លាំងណាស់ ជា១លទ្ធផលនេះ ព្រមទាំងស្គាល់តាមរយៈកម្រង់វីឌីអូសិស្សថ្នាក់ទី១២ ដោយស្រីនានិយាយរៀបរាប់ពីអនុសាវរីយ៍និយាយទាំងយំផងដែរ មើលទៅកំសត់ផងល្អសើចផង

បន្ដបន្ទាប់មកស្រីនាក៏ចាប់ផ្ដើម បង្កើត Channel youtube ដែលភាគច្រើនធ្វើពីការ Make up នឹងការរៀន ហើយរាល់វិឌីអូដែលប្អូនបានធ្វើ សុទ្ធសឹងតែទទួលបានចំណាប់អារម្មណ៏ ព្រោះវីឌីអូគាត់ធ្វើ សុទ្ធតែល្អ នឹងស្ដាប់ទៅមិនគួរអោយធុញទ្រាន់ចំនុចណា១ឡើយ ម្យ៉ាងដោយឆ្លងកាត់ការសរសើរពីមនុស្សជាច្រើនពីអត្តចារឹករបស់ស្រីនានៅខាងក្រៅទៀតផងប្អូនរសរាយណាស់ និយាយស្ដីមិនប្រកាន់ ទាបខ្ពស់ ហេតុផលគួរអោយស្រឡាញ់បែបនេះហើយទើបទស្សនារហូតដល់ម្នាក់ៗបាក់ចិត្តស្រឡាញ់ស្រីនាឡើងរាប់មិនអស់បែបនេះ ៕

ប្រភព៖ គាំទ្រខ្សែភាពយន្តខ្មែរ តារាខ្មែរ

សូមទស្សនារូបភាពខាងក្រោម៖

ស្រីនា​ 
ស្រីនា​ 
ស្រីនា​ 
ស្រីនា​ 
ស្រីនា​ 
ស្រីនា​ 
ស្រីនា​ 
ស្រីនា​ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]