តារាកម្សាន្ត÷ ដូចពាក្យចាស់លោកពោលថា វាសនាមនុស្សមើលមិនឃើញ កូនខ្មែរធំធាត់លើទឹកដីសហរដ្ឋអាមេរិក ដែលមានដើមកំណើតពីមណ្ឌលកុមារកំព្រាក្នុងប្រទេសកម្ពុជាចំនួន២រូប គឺ Madox(ជាកូនរបស់កំពូលតារាសម្តែងហូលីវូដ Angelina Jolie) និង Jorden Pisey Windle (ជាអត្តពលិកកីឡាលោតទឹកអាមេរិក) មានសំណាងទទួលបានឪពុកម្តាយចិញ្ចឹមស្រលាញ់ថ្នាក់ថ្នមដូចកូនបង្កើត ព្រមទាំងបានផ្តល់ឱកាស និងបង្ហាត់បង្រៀនបានយ៉ាងល្អថែមទៀតផង។
ជាង់ស្តែងចំពោះកូនខ្មែរ ម៉ាដុក ដែលមានឈ្មោះពីកំណើតហៅ រ័ត្ន វិបុល ត្រូវបានកំពូលតារាភាពយន្តហូលីវូដនាង Angelina Jolie សុំធ្វើជាកូនចិញ្ចឹមនៅខែមីនា ឆ្នាំ២០០២ ពេលដែល ម៉ាដុក នៅជាទារកវ័យ៧ខែផ្ញើជីវិតនៅមណ្ឌលកុមារកំព្រាក្នុងរាជធានីភ្នំពេញ។ ក្រោយទទួលម៉ាដុកពីប្រទេសកម្ពុជា អ្នកស្រី Angelina Jolie បានយកម៉ាដុកទៅកាន់សហរដ្ឋអាមេរិក ចិញ្ចឹមបីបាច់ដូចកូនក្នុងផ្ទៃបង្កើត ព្រមទាំងផ្តល់ឱកាសឲ្យម៉ាដុករៀនសូត្របានយ៉ាងខ្ពង់ខ្ពស់ និងទទួលនូវកេរ្តិ៍ឈ្មោះជុំវិញពិភពលោកថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ងាកក្រលេកមកមើលជីវិតរបស់កូនខ្មែរម្នាក់ទៀត គឺJorden Pisey Windle ឯណេះវិញ លោកកើតនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជានៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ១៩៩៨។ នៅអាយុ១ឆ្នាំ ឪពុកម្តាយបង្កើតរបស់គាត់បានស្លាប់ ហើយគាត់ត្រូវបានគេដាក់នៅក្នុងមជ្ឈមណ្ឌលវិជ្ជាជីវៈស្ត្រី និងកុមារកំព្រានៅចោមចៅ។ មេដោះនៅក្នុងមណ្ឌលកុមារកំព្រាដាក់ឈ្មោះគាត់ថា ពិសី ដែលបកប្រែថា "កូនតូច" ជាភាសាអង់គ្លេស។ នៅពេលគាត់មានអាយុដប់ប្រាំបីខែ គាត់ត្រូវបានឪពុកចិញ្ចឹមលោក Jerry Windle បានយកមកចិញ្ចឹមបីបាច់ដូចជាកូន ព្រមទាំងបានផ្តល់់ឱកាសឲ្យចូលហ្វឹកហាត់ រហូតក្លាយជាអត្តពលិកតំណាងឲ្យសហរដ្ឋអាមេរិក ចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូថែមទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]